(ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ៖ថ្ងៃ សៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ៖ទីតាំងសៃវៀនប្រជល់មាន់នឹងអាប៉ោងមួយកន្លែង ស្ថិតនៅសង្កាត់ទឹកល្អកទី៣ ទុលមុខអតីតផ្សាឃ្លាំងរំសេវដែលមានផ្លូវចូលឯបនឹងផ្ទះវីន គង់ សំអឿន ទៅមុខប្រហែល៥០ម៉ែត្របទស្តាំចំនួន៤០ម៉ែត្រទៀតបទឆ្វេងដល់សៃវៀន ដែលមានរបងថ្មផ្លូវចូលបាំងក្តា។
ប្រភពបានដាក់ការសង្ស័យថា៖សៃវៀននេះបានបិទហើយហេតុអ្វីបានជាដំណើរការវិញបានយ៉ាងរលូន មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះទៅវីញ?ប្រភពបន្តថា ប្រហែលជាម្ចាស់បនល្បែងស៊ីសងប្រជល់មាន់នឹងអាប៉ោងនេះមានខ្នងអាងខ្សែធំហើយទើបបើកលេងយ៉ាងពពាក់ពពូន ដោយគ្មានអជ្ញាធមូនដ្ឋានណាចុះបង្ក្រាបបែបនេះ?។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
បងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកលោក ជា ពិសី អភិបាលខណ្ឌទួលគោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណអភិបាលក្រុងភ្នំពេញសូមឯកឧត្តមមេត្តាជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ផងទាន ។
សូមរំលឹកថា ចំពោះលោកមេប៉ុស្តិ៍ សង្កាត់ទឹកល្អបីអង្គភាពយើងបានទំនាក់ទំនងតាមលេខទូរសព្ទ័រាយការណ៍ជូន«លោកបានឆ្លើយថាចាំអោយគេចុះមើល» តែនៅពេលនេះទីតាំងខាងលើនៅតែបើកលេងដដែល។
សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្តចំពោះក្នុងតំបន់គាត់កើតមានល្បែងស៊ីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្ក្រាប។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!