គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោះស្រាយ​បញ្ចប់​ទាំងស្រុង ពាក្យ​ប្តឹង​ក្នុង​ខេត្ត​កំពង់ឆ្នាំង (​ដី ២២ កន្លែង របស់​អតីត​អភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រគល់ជូន​រដ្ឋ​វិញ​)

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោះស្រាយ​បញ្ចប់​ទាំងស្រុង ពាក្យ​ប្តឹង​ក្នុង​ខេត្ត​កំពង់ឆ្នាំង (​ដី ២២ កន្លែង របស់​អតីត​អភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រគល់ជូន​រដ្ឋ​វិញ​)

ខេត្ត​កំពង់ឆ្នាំង​៖ ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បី​ជូន​ដំណឹង​ជូន​ដល់​អភិបាលខេត្ត ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អំពី​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ ទៅ​លើ​ករណី ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ការរួម​គ្នា​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​រាល់​ពាក្យ​ប្តឹង​មក អ​.​ប​.​ព​. ដែល​មាន​ក្នង​ខេត្ត​: ករណី​សំណុំរឿង​នៅ កោះ​ក្ទម្ព (​ពាក្យ​ប្តឹង​លេខ ៤៥០/២០), ទីទួល​សុវត្ថិភាព (​ពាក្យ​ប្តឹង​លេខ ០៤៣០/១៨), ករណី​បម្លាស់​ទី​ឡើងគោក (​ឃុំ​ឆ្នុកទ្រូ​ពាក្យ​ប្តឹង​លេខ (០០៦៦/២០, ០២៧៤/២០ និង​ឃុំ​ខុន​រ៉ុង ពាក្យ​ប្តឹង​លេខ ០១៨៧/២១+០១៨៨/២១), បឹង​កន្ទប (​ពាក្យ​ប្តឹង​លេខ ០៣៥០/២១), ករណី​លោក​ស្រី ជៀម ច័ន្ទ​ស៊ីម (​ពាក្យ​ប្តឹង​លេខ ០៤៦១/២០) និង​ករណី​ប្លង់​ជាន់គ្នា ស្រុក​ទឹកផុស (​ពាក្យ​ប្តឹង លេខ ២៥០/២២) ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជូនដំណឹង​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត អំពី​ដី ២២ កន្លែង​របស់​អតីត​អភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ប្រគល់​មក​ជូន​រដ្ឋ​វិញ តាម​លទ្ធផល​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅ​លើ​ពាក្យ​ប្តឹង​នានា​មក​លើ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង​តាម​ការសម្រេច​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

photo_2022-07-23_13-54-03 photo_2022-07-23_13-54-03a (1) photo_2022-07-23_13-54-03a (2) photo_2022-07-23_13-54-03a (3) photo_2022-07-23_13-54-03a (4) photo_2022-07-23_13-54-04 (2) photo_2022-07-23_13-54-04

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |