ខេត្តឧត្តរមានជ័យ៖ព្រៃឈើនៅក្នុងតំបន់ភ្នំពល់ ដែលមានព្រំប្រទល់ជាប់គ្នារវាងខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារកំពុងតែប្រឈមក្នុងការវិនាសអន្តរាយដោយសារតែឈ្មួញ ម្នាក់ឈ្មោះឆាយដែលបាន
គៀងគរអោយប្រជាពលរដ្ផនិងមន្ត្រីខិលខូចមួយចំនួន និងមានការឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថាន ដែល
បានប្រចាំការនៅក្នុងក្រុមហ៊ុនមួយបើកភ្លើងខៀវអោយ មេឈ្មួញ ឈ្មោះឆាយនេះធ្វើសកម្មភាព យ៉ាងអាណា
ធិបតេយ្យ ទោះបីជាទូរទស្សន៍ឬកាសែតចេញផ្សាយយ៉ាងណាក៍ដោយ ក៍ឈ្មួញម្នាក់នេះមិនឈឺក្បាលដែរ។
ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកត្រពាំងប្រសាទប្រភពពីប្រជាពលរដ្ផ បានរិះគន់
ចំៗទៅលើសម្ថកិច្ចជំនាញ ទាំងពីរខេត្តហើយជាពិសេសនោះគឺមន្ត្រីជំនាញស្រុកត្រពាំងប្រាសាទ និងស្រុកជាំក្សាន្ត
ដែលបានប្រចាំការនៅក្នុងតំបន់នោះមិនដែលឃើញចេញមុខបង្ក្រាបបទល្មើសម្តងណាទេឃើញតែបទល្មើសព្រៃ
ឈើដឹកចេញមកពី តំបន់ព្រៃឧទ្យានអភិរក្យ និងតំបន់ព្រៃសហគមន៍ដែលស្ថិតនៅក្នុង ឃុំ យាង ស្រុក ជាំក្សាន្ត
ខេត្តព្រះវិហារ ដើម្បីយកលក់អោយឈ្មួញ ដ៍ល្បីឈ្មោះ ឆាយដែលបានបង្កើតដេប៉ូគ្មានច្បាប់ នៅក្នុងក្រុមហ៊ុន
មួយ ដែលមានទីតាំងនៅភូមិថ្នល់កែង ហៅដីក្រហម ស្ថិត នៅក្នុងឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ
ដើម្បីដឹកចេញ យកទៅលក់ទៅតាមបណ្តាខេត្តនានាៗនៅប្រទេសកម្ពុជា ប្រភពបានបន្តទៀតថាថៅកែម្នាក់នេះ
បានអះអាងថាខ្លួន ដឹកឈើសព្វថ្ងៃគឺយកទៅធ្វើផ្ទះអោយអតីតយុទ្ឋជននៅក្នុងខេត្តបាត់តំបង ទៀតផង តែការកាប់
បំផ្លាញព្រៃធនធានធម្មជាតិនៅតំបន់ដែលបានរៀបរាប់ខាងលើនេះរបស់ថៅកែម្នាក់នេះជាយូរឆ្នាំមក
ហើយ ហេតុអ្វីបានជាការកសាងផ្ទះអោយអតីតយុទ្ធជននោះមិនចេះអស់មិនចេះហើយដូច្នេះមាន តែសំណូមពរ
អោយ ឯក ឧត្តម អភិបាលនៃគណៈអភិបាលខេត្តទាំងពីរខេត្តជួយអន្តរាគមន៍និងទប់ស្កាត់ ឈ្មួញម្នាក់នេះនិងជន
ប្រព្រឹត្តបទល្មើស ដឹកតាមរទេសគោឬគោយន្តកន្ត្រៃដែលបានដឹកយកមកលក់អោយថៅកែឈ្មោះឆាយជារាងរាល់
ថ្ងៃនោះបាន។ បើអោយមន្ត្រីក្រោមឱវាទរបស់លោកដែលបានមកប្រចាំការនៅតាមតំបន់រៀបរាប់ខាងលើនោះមក
អនុវត្តបង្ក្រាបនោះព្រៃឈើនៅក្នុងតំបន់នោះច្បាស់រលាយអស់ហើយ បើសិនមន្រ្តីប្រចាំការមិនបង្រ្កាបទៅវិញបែរជា
ទៅឃុបឃិតគ្នាបង្កើតបទល្មើសតើឲ្យប្រជាពលរដ្ឋទៅពឹងអ្នកណា?។ហើយប្រជាពលរដ្ឋ ទៅដល់ឯក ឧត្តម អភិបាល
នៃ គណៈអភិបាល ទាំងពីរ គឹ ខេត្ត ឧត្តរមានជ័យ នឹង ខេត្ត ព្រះវិហារ សូម ឯក ឧត្តមជួយមានវិធានការណ៍ទប់ស្កាត់
ផងទាន នេះជាការសំណូមពររបស់ប្រជាពល់រដ្ផទាំងពីរស្រុក៕