គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​

ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG ចូលជួប​សម្តែង​ការគួរសម បន្ទាប់​ពី​គណៈប្រតិភូ​បាន​បំពេញ​ការងារ​ជាច្រើន​ថ្ងៃ​រួចមក ជាមួយ​កងពល​តូ​ចលេ​ខ​៧០ ដើម្បី​សិក្សា​អំពី​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងកម្លាំង​នៃ​អង្គភាព​ទាំងពីរ​។​

​ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​លទ្ធផល​ជាក់ស្តែង​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​កងពលតូច​លេខ​៧០ កងទ័ពជើងគោក​កម្ពុ​ជា ជាមួយនឹង​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ដោយ​បាន​ឈាន​មក​​ដល់​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ វឌ្ឍនភាព​នៃ​ទំនាក់ទំនង​បែបនេះ គឺ​ការចាប់ផ្តើម​ដ៏​ល្អ​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​អង្គភាព​ថ្នាក់​យុទ្ធវិធី និង​អាច​ជា​ការត្រួសត្រាយ​ផ្លូវ​នាំឱ្យ​មាន​វគ្គ​ហ្វឹកហ្វឺន​រួម​គ្នា​ជា​បន្តបន្ទាប់​ទៀត​ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​ផង​ដែរ​។​

​ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បាន​ថ្លែង​​អំណរគុណ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​ការ​បង្កលក្ខណៈ​ដល់​ការបំពេញ​ទស្សនកិច្ច​ការងារ​របស់គណៈ​ប្រតិភូកង​ទ័ព​ហ្វីលីពីន​ឱ្យ​សម្រេចបាន​ជោគជ័យ​។ ឯកឧត្តម ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ផងដែរ ចំពោះ​គម្រោង​នៃ​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​អាច​នឹង​ដំណើរ​ទៅ​ដោយ​រលូន ដោយសារ​កងពលតូច​លេខ​៧០ របស់​កម្ពុជា មាន​ទីតាំង​ហ្វឹកហ្វឺន​ល្អ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​បំពាក់​សមស្រប​សម្រាប់​ហ្វឹកហ្វឺន​លើ​ជំនាញ​ដែល​បាន​ឯកភាពគ្នា​។​

​គួររំឭកថា វគ្គ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងកម្លាំង​នៃ​កងពលតូច​លេខ​៧០ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នៃ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ដែល​គ្រោង​នឹង​ដំណើរការ​ក្នុង​ពេលខាងមុខ​នេះ គឺ​ផ្នែក​មួយ​នៃ​ការអនុវត្ត​ទិសដៅ​សហប្រតិបត្តិការ​ទ្វេភាគី ដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពិភាក្សា និង​ឯកភាព​គ្នា​កន្លង​មក​ជាមួយ ឧត្តមសេនីយ៍ឯក Macairog Alberto និង ឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីត​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ដើម្បី​ធ្វើ​យ៉ាងណា​បើក​ច្រក​ឱ្យ​មាន​ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី នៃ​កងទ័ព​ទាំង​ពីរ​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​មាន​ចំនួន​កើនឡើង​។​

 

photo_2022-07-30_14-30-05 (2) photo_2022-07-30_14-30-05 (3) photo_2022-07-30_14-30-05 (4) photo_2022-07-30_14-30-05

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |