គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធី​បើក​អង្គសន្និបាត​បូក​សរុប​លទ្ឋផល​ការងារ​ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ទី​៣ អាណត្តិ​ទី​៦ របស់​សមាគម​មិត្ត​ដើម្បី​មិត្ត​

ពិធី​បើក​អង្គសន្និបាត​បូក​សរុប​លទ្ឋផល​ការងារ​ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ទី​៣ អាណត្តិ​ទី​៦ របស់​សមាគម​មិត្ត​ដើម្បី​មិត្ត​

aខេត្ត​កណ្ដាល​៖ សមាគម​មិត្ត​ដើម្បី​មិត្ត បាន​រៀ​ចំ​ពិធី​បើក​អង្គសន្និបាត​បូក​សរុប​លទ្ឋផល​ការងារ​ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ទី​៣ អាណត្តិ​ទី​៦ ក្រោម​អធិបតីភាព​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល នៅ​សាលប្រជុំ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។

​មានប្រសាសន៍​ក្នុង​ពិធី​សន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ការផ្តួចផ្ដើម​គំនិត​បង្កើត​ឡើង​នូវ​សមាគមន​នៅក្នុង​ខេត្ត​កណ្តាល​។ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា រដ្ឋបាល​ខេត្ត​កណ្តាល​សូម​គាំទ្រ និង​ទទួលស្គាល់​ថា សមាគម មិត្ត​ដើម្បី​មិត្ត គឺជា​សមាគម​មួយ​ដែល​អនុវត្ត​បាន​ល្អ​ប្រសើ​រ​រាល់​ការងារ​របស់​ខ្លួន​ស្រប​តាម​លក្ខន្តិកៈ​របស់​សមាគម​ដែល​មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​។

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​កោតសរសើរ​ផងដែរ​ចំពោះ​សកម្មភាព​របស់​សមាគម​ដែល​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​នូវ សម្ភារៈ ថវិកា ដល់​កងទ័ព​ជាតិ​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ទប់ស្កាត់​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​របស់​យើង​ក្នុង​រយៈពេល​កន្លង​ទៅ និង​គាំទ្រ​ដល់​សកម្មភាព​មួយចំនួន​ទៀត​របស់​ស​មា​គម​ដែល​បាន​ចូលរួម​ជា​បន្តបន្ទាប់​ក្នុង​ការងារ​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​ដូច​សកម្មភាព​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល សូម​ស្នើ​សុំ​ឱ្យ​សមាគម​មិត្ត​ដើម្បី​មិត្ត​អនុវត្ត​នូវ​កិច្ចការ​ខាងលើ​នេះ​ជា​បន្ត​ទៀត​។

​លោក រស់ លន់ ប្រធាន​សមាគម​មិត្ត​ដើម្បី​មិត្ត ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដោយ​គិត​មក​ទល់​ឆ្នាំ ២០២២​នេះ សមាគម​បាន​ដំណើរការ អស់​រយៈពេល ១៦ ឆ្នាំ​កន្លងមកហើយ​។ ពេលបច្ចុប្បន្ន​នេះ សមាគម​មិត្ត​ដើម្បី​មិត្ត​មាន​សមាជិក​សរុប​ចំនួន ៤៧០ នាក់​ក្នុងនោះ​ស្ត្រី ១០១ នាក់​។

​លោក​ប្រធាន​សមាគម បន្តថា សមាគម​មិត្ត​ដើម្បី​មិត្ត​បាន​កំណត់​គោលដៅ​ច្បាស់លាស់​របស់​ខ្លួន​គឺ​ចូលរួម​ពង្រឹងពង្រីក​សាមគ្គីភាព​ឱ្យ​ទូលំទូលាយ​នៅក្នុង​សង្គមជាតិ និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៃ​ប្រទេសជាតិ​ដែល​ជា​បំណងប្រាថ្នា​នៃ​មនុស្ស​គ្រប់រូប ដោយ​មិន​បម្រើ​ផលប្រយោជន៍​ឱ្យ​គណបក្សនយោបាយ​ណាមួយ​ឡើយ​។ សមាគម​មិត្ត​ដើម្បី​មិត្ត ក្នុង​រយៈពេល​កន្លងមក សមាគម​មិន​ត្រឹមតែ​បាន​អនុវត្ត​គោលនយោបាយ​ជួយ​ដោះស្រាយ​ការលំបាក​ជូន​សមាជិក​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ សមាគម​ថែមទាំង​បាន​រួមចំណែក​ក្នុង​ការងារ​សង្គម​ទៀតផង ដូចជា​ការចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​នូវ សម្ភារ​ថវិកា​មួយចំនួន​ដល់​កងទ័ព​ជាតិ​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​កន្លង មក បាន​ចូលរួមចំណែក​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នៅក្នុង​វិស័យ​មនុស្សធម៌ ជួយ​សម្រាល​ការលំបាក​នៃ​គ្រួសារ​ងាយ​រងគ្រោះ គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ការចូលរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ជា​ដើម​ផង​ដែរ​។​

photo_2022-07-30_14-40-45 (2) photo_2022-07-30_14-40-45 photo_2022-07-30_14-40-46 (2) photo_2022-07-30_14-40-46 (3) photo_2022-07-30_14-40-46 (4) photo_2022-07-30_14-40-46 (5) photo_2022-07-30_14-40-46 (6) photo_2022-07-30_14-40-46 (7) photo_2022-07-30_14-40-46 photo_2022-07-30_14-40-47 (2) photo_2022-07-30_14-40-47 (3) photo_2022-07-30_14-40-47 (4) photo_2022-07-30_14-40-47 photo_2022-07-30_14-40-48 (2) photo_2022-07-30_14-40-48 (3) photo_2022-07-30_14-40-48 (4) photo_2022-07-30_14-40-48 (5) photo_2022-07-30_14-40-48 (6) photo_2022-07-30_14-40-48 (7) photo_2022-07-30_14-40-48 (8) photo_2022-07-30_14-40-48 (9) photo_2022-07-30_14-40-48 (10) photo_2022-07-30_14-40-48 photo_2022-07-30_14-40-49 photo_2022-07-30_14-40-50 (2) photo_2022-07-30_14-40-50 (3) photo_2022-07-30_14-40-50 (4) photo_2022-07-30_14-40-50

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |