គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ អតីតតៈ​ប្រធាន​គណបក្ស​ខ្មែរក្រោក ចំនួន ០៩ ឆ្នាំ ក្រោម​បទ​ចោទ​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ​តាម​អន​ឡាញ ឈ្មោះ អ៊ាន សៀវ​ម៉ី​!

តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ អតីតតៈ​ប្រធាន​គណបក្ស​ខ្មែរក្រោក ចំនួន ០៩ ឆ្នាំ ក្រោម​បទ​ចោទ​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ​តាម​អន​ឡាញ ឈ្មោះ អ៊ាន សៀវ​ម៉ី​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​សីហា នេះ តុលាការ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណី​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ តាម​អន​ឡា​ញ ឈ្មោះ អ៊ាន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​។​

​ជនជាប់ចោទ​ទាំង​៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​សមគំនិត ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះ អ្នកល​ក់ឡេ​អន​ឡាញ ឈ្មោះ អ៊ាន សៀវ​ម៉ី នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ឈុន ដាវី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ចំនួន ៧​នាក់ មានដូចជាៈ​
​ទី​១. ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ សុខ សុវណ្ណ​វឌ្ឍនាសារ​ពង្ស ហៅ វិ​ល្លាម​គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់ ត្រូវ​ផ្តន្ទាទោស រយៈពេល ៩​ឆ្នាំ​។​
​ទី​២. ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ពណ៌ ភេទ​ស្រី អាយុ ២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ​វិ​ល្លាម​គ័ង​) ដាក់គុក ៦ ឆ្នាំ​។​
​ទី​៣. ឈ្មោះ អោ រ៉ា​ម៉ន (​បើករថយន្ត​) ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៤. ឈ្មោះ សុវណ្ណ រ៉ា​នុត ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៥.​ឈ្មោះ កេត ម៉ាច ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៦. ឈ្មោះ នេ​ត ផៃ​មុនី ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៧. ឈ្មោះ ថុន វឌ្ឍនៈ​បូរ៉ា​មី ភេទ​ស្រី ផ្តន្ទាទោស​រយៈពេល ៦ ឆ្នាំ​។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ ទាំង ៧ នាក់ ត្រូវ​រួមគ្នា​សង​ថ្លៃ ខូចខាត​ចំនួន ៥០ ម៉ឺន​ដុល្លារ និង​ថ្លៃ​សំណង​ជំងឺ​ចិត្ត ចំនួន ២០០ លាន​រៀល​ទៀត ទៅ​ភាគី​ដើមចោទ និង​បើកផ្លូវ​ឲ្យ​ប្តឹង​ជំទាស់ ទៅ​តុលាការ​ឧទ្ធរណ៍ តាម​នីតិវិធី​ច្បាប់ ៕

ret220802a01f220803a02 f220803a05 ret220802a02 ret220802a03 ret220802a04 ret220802a05

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |