ក្រចេះ៖ លោក តាម្នាក់មាន ឈ្មោះថា បេន សារ៉េត អាយុ ៦៤ ឆ្នាំ បច្ចុប្បន្ន
រស់នៅ ក្នុង ភូមិ សំបូរ ឃុំ សំបូរ ស្រុក សំបូរ ខេត្ត ក្រចេះ បានរៀបរាប់ប្រាប់ថា
រូបគាត់ធ្លាក់ខ្លួនពិការជើងតាំងពីសម័យសង្រ្គាមមកម៉្លេះរស់នៅយ៉ាងលំបាក
វេទនាគ្មានអ្វីពិពណ៌នាបានឡើយ គាត់បានបន្តទៀតថា រូបធ្វើទាហានដើម្បី
ការពារជាតិមាតុភូមិ បានរងរបួសដោយសារត្រូវអំបែងគ្រាប់ចំក្បាលបាន
បណ្តាលឲ្យទាញខ្វិនដៃខ្វិនជើងងើបលែងរួច ហើយសព្វថ្ងៃរស់ដោយ
\ដោយសារអ្នកជិតខាងគេជួយចិញ្ចឹម នៅពេលរដូវវស្សារស់នៅក្រោម
ដំបូលខ្ទមរហែករយីករយាកមើលទៅគួរឲ្យអាសូរជាពន់ពេកក្រៃ
ពេលភ្លៀងម្តងៗខ្យល់បក់បោកដេកមិនបានទេ ណាមួយមានភ្លៀងសាច
ពេញខ្ទមដ៏សែនកំសត់មួយនេះ ជាពិតណាស់ ដូចព្រះពុទ្ឋមានពុទ្ឋដីកាថា
ជីវិតមនុស្សលោកកើតមកទៀងឡើយ មានន័យថា ការកើតមកតែងមាន
ចាស់ជរា ឈឺ ស្លាប់ជាការធម្មតា របស់សត្វលោក ។មនុស្សរស់នៅលើភព
ផែនដីនេះគ្មានបុគ្គលណាម្នាក់គេចផុតពីសេចក្តីឡើយ។លោក តា បេន
សារ៉េតសុំ អំពាវនាវរកសប្បុរសជននានា ជួយឧបត្ថម្ភគាំទ្រដល់រូបគាត់ផង
ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងវេទនាបំផុតគា្មនអ្វីប្រៀបបានសំរាប់ជីវិតគាត់ ។
លោកតាបានរៀបរាប់ទាំងក្តីក្តុកក្តួលថា នេះគឺជាជីវិតចុងក្រោយរបស់បន្សល់
ទុកនៅភាពកំសត់ ហើយ លោកតា បាន បន្តទៀតថា កើតមកក៏ដៃទទេ ដូចេ្នះ
ពេល ស្លាប់ទៅវិញក៏ដៃទទែដែរ នេះគឺជាពាក្យចុងសំរាប់លោក តា បេន សារ៉េត
ដែលគាត់រៀបរាប់ប្រាប់អ្នាសារព័ត៌មានយើង៕
( គេហទំព័រព្រះវិហារជួយចុះផ្សាយបើសិនមានបងប្អូនណាបានជួយឧបត្ថម្ភដល់រូបគាត់ )