(ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពង់ចាម៖ កន្លងមកមានសារព័ត៌មាននៅក្នុងស្រុកជាច្រើនបានចុះផ្សាយពាក់ព័ន្ធនិងសង្វៀនបញ្ជាល់មាន់ និង អាប៉ោង ដោយខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត មេត្តាជួយទប់ស្កាត់និងបង្ក្រាប សៃវេនបញ្ជល់មាន់និងបាញ់អាប៉ោងខាងលើ បានស្ងប់ស្ងាត់មួយរយៈតែប៉ុណ្ណោះ ស្រាប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានបើកលេងយ៉ាងគឃ្លើនវិញ កំពុងធ្វើឲ្យប៉ះពាល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
តើឯណាទៅគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរពាក់ពន្ធ័មួយចំនួនមិនគោរពតាម។ តើលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។
បានជាបណ្ដែតបណ្ដោយអោយលោក វណ្ណ បង្កើតបទល្មើសសៃវេនបញ្ជាល់មាន់និង អាប៉ោង ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រង។
បើតាមប្រភពពីរនាក់ចេញចូលលេងល្បែងបានបង្ហើបថា លោក វណ្ណ បានបង្កើតទីតាំងសៃវេនបញ្ជល់មាន់ និងបាញ់អាប៉ោង សារជាថ្មីនេះ នៅក្នុងចំការកៅស៊ូ ជាប់នឹងចំការដំឡូង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បើតាមប្រភពពីរនាក់ចេញចូលលេងល្បែងបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនចាប់ពី៥លានរៀល ដល់២០លានរៀលក៏មានដែរ ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីឲទាំងអស់ ហាក់បីដូចប្រទេសគ្មានច្បាប់។
ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សៃវេនឈ្មោះលោក វាន់ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។ សូមលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងរបស់លោក វណ្ណ ផងទាន៕