ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ក្ដុលឃុំក្រាំងស្គារស្រុកទឹកផុសនៅព្រឹកថ្ងៃ08ខែធ្នូ ឆ្នាំ 2016នេះថាប្រជាពលរដ្ឋក្នុងភូមិដំណាក់អំពិលនិងភូមិក្ដុលបានដេកស្លាប់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះចំនួន08នាក់ដោយពុំដឹងមូលហេតុ។
ដោយបន្តនៅថ្ងៃទី07និងព្រឹកថ្ងៃទី08ខែធ្នូ ឆ្នាំ ២០១៦នេះមានសភាពពុលធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ត ។
នៅក្នុងមន្ទីរពេទ្យខេត្តក្រុមគ្រូពេទ្យកំពុងធ្វើការជួយសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋចំនួន10នាក់ដែលគេសង្ស័យថាបានពុលស្រាស.ក្នុងនោះមានស្ថានភាពធ្ងន់មានចំនួន02នាក់និង08នាក់ទៀតមានស្ថានភាពស្រាល។
ប្រជាពលរដ្ឋ.លោកស្រេងគឹមស៊្រី.ជាជនរងគ្រោះម្នាក់បានរៀបរាប់អោយដឹងថាប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាសរក្នុងពិធីបុណ្យសព៧ថ្ងៃរបស់សាច់ញាតិក្នុងភូមិ។ដោយមានអ្នកខ្លះហូបតិចនិងអ្នកខ្លះហូបច្រើនក៍ស្រាប់តែយប់មិញមានអាការ: រាករូសក្អួតថប់ដង្ហើបនិងស្រវាំងភ្នែក។ឃើញអាការ:មិនស្រួល អ្នកស្រុកក៍បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមករណីខាងលើនេះប្រជាពលរដ្ឋសង្យ័យថាអ្នកស្លាប់កើតឡើងនៅក្នុងភូមិដំណាក់អំពិលនិងភូមិក្ដុលឃុំក្រាំស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំងគឺបណ្ដាលមកពីពុលស្រាស ។
ទោះយ៉ាងណាករណីខាងលើនេះមិនទាន់មានសមត្ថកិច្ចណាអះអាងពីមូលហេតុពិតប្រាកដនៅឡើយស្ថិតក្នុងការស៊ើបអង្កេតនិងស្រាវជ្រាវ។