គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អាជ្ញាធរខេត្ត បាន​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ នៅ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម​

អាជ្ញាធរខេត្ត បាន​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ នៅ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម​

ខេត្ត​កណ្តាល​៖  លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង នឹង​ការ​បង្រាប​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បាន​យល់​ជ្រួតជ្រាប​អំពី​ទោសទ័ន្ទ សិទ្ធ និង​ចូលរួម​សហការ​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ដើម្បី​ការពារ លើកកម្ពស់​ទំនៀម​ទំលាប់​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ​។​

​លោកជំទាវ បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ការ​បង្រាប​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ នៅ​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល និង​នៅ​ឃុំ​សំបួរ ស្រុក​ល្វាឯម នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២២  ដោយ​មាន​ការចូលរួម​ពី អាជ្ញាធរ​ស្រុក មន្ទីរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើនរូប​។​

​លោកជំទាវ​អភិបាលរង​ខេត្ត លើកទឹកចិត្ត​ដល់ អ្នកចូលរួម​ទាំងអស់ ត្រូវ​ខិតខំ​ត្រងត្រាប់​ស្តាប់ ដើម្បី​ទុកជា​មេរៀន បទពិសោធន៍  សម្រាប់​អប់រំ កូនចៅ កុំឱ្យ​ធ្លាក់​ក្នុងការ​លួងលោម បោក​បញ្ឆោត ជឿ​តាម​ការសន្យា​របស់​ជន​ខិលខូច​មួយចំនួន ដែលជា​មូលហេតុ​ធ្វើឱ្យ​ងាយ​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​។​

​លោកជំទាវ​បានបញ្ជាក់​ថា អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ គឺជា​បរិបទ​សកល​ថ្មី ដែល​នៅតែ​បន្ត​កើតមាន​អាស្រ័យ​កត្តា​៣​គឺ ការអប់រំ​សង្គម ការអនុវត្ត​ច្បាប់ និង​ការ​ឆក់​ឪ​កាស​ពី​ជនល្មើស​។ រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​មិន ត្រឹមតែ​ជា​ការជួញដូ​វ ឬ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​លេចចេញ​នូវ​បាតុភាព​មួយ​ចំនួន ដែល​មាន​ទំនោរ​ទៅរក​អំពើ ជួញដូរ​សេរី​រាង្គ និង​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន​ដែល​ហៅថា បទ​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស ដែល​បញ្ហា​នេះ​គឺ​ជា​កង្វល់​របស់​គណៈកម្មាធិកា​រ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់ជាតិ ខេត្ត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការដាក់​វិធាន​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ជៀសវាង​ការរីក​រាលដាល​នៃ​បទល្មើស និង​បង្ក​គ្រោះថ្នាក់​កាន់តែ​ច្រើនឡើងៗ​។

​លោកជំទាវ​បន្តថា ចំពោះ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល នៅតែ​បន្ត​កើតមាន​គ្រប់​រួប​ភាព​ទាំងអស់​នៅក្នុង​សហគមន៍ ដែល​ជះ​ឥទ្ធិពល ដល់​សង្គម​យ៉ាង​ខ្លាំង ជាដើម​ហេតុ​នៃ​ការបាត់បង់​ធនធានមនុស្ស សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ មាន​បញ្ហា​ផ្លូវចិត្ត ធ្វើឱ្យ​ក្រុម​គ្រួសារ​គ្មាន​សុភមង្គល សង្គម​គ្មាន​ការអភិវឌ្ឍ​ដែល​ត្រូវ​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។​

​ក្នុង​វេទិកា​នេះ លោកស្រី​ឧត្តមសេនីយ៍ត្រី ឈឹម វណ្ណ​នី  ស្នងការរង​នគរបាល​ខេត្ត​កណ្ដាល បាន​ធ្វើ​ការផ្សព្វផ្សាយ​ច្បាប់ ជូន​ដល់​អ្នកចូលរួម​ទាំងអស់ ដោយ​បញ្ជាក់​ជូន​នូវ​មាត្រា​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​របស់​ជនល្មើស ទោសទណ្ឌ​ដែល​ត្រូវ​ទទួល​តាម​ច្បាប់​បាន​កំណត់ និង​ធាតុ​ផ្សំ​ដែលនាំឱ្យ​មាន​កើត​បទល្មើស​ដោយ​ចេតនា​ផងដែរ​។ យោងតាម​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បានចែង​ថា​ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្របច្បាប់​ក្នុង​គោលដៅ​ប្រគល់ ឬ​នាំយកទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី  ៧ ឆ្នាំ ដល់ ១៥  ឆ្នាំ​និង  ផ្ដន្ទាទោស​ឧក្រិដ្ឋជន  ដាក់​ពន្ធ​នា គារ​ពី​១៥​ឆ្នាំ ទៅ ២០ ឆ្នាំ ក្នុងករណី​ដែល​ជន​ជនរងគ្រោះ​ជា​អនីតិជន​។ យោងតាម​មាត្រា ២២២​នៃ​ក្រម​ព្រហ្មទណ្ឌ អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជាការ​ប្រាក់​ពី​៤​លាន​រៀល ទៅ ១០​លាន​រៀល​) បើ​អំពើ ហិង្សា​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​ដោយ​អ​នីតិ​សង្វាស​ជន​របស់​ជនរ​ង​គ្រោះ​។​

photo_2022-08-19_11-12-40 photo_2022-08-19_11-12-40a photo_2022-08-19_11-12-41 (2) photo_2022-08-19_11-12-41 (3) photo_2022-08-19_11-12-41 (4) photo_2022-08-19_11-12-41 photo_2022-08-19_11-12-42 (2) photo_2022-08-19_11-12-42 (3) photo_2022-08-19_11-12-42 (4) photo_2022-08-19_11-12-42 photo_2022-08-19_11-12-43 (2) photo_2022-08-19_11-12-43 (3) photo_2022-08-19_11-12-43 (4) photo_2022-08-19_11-12-43 photo_2022-08-19_11-12-44 (4) photo_2022-08-19_11-12-44 photo_2022-08-19_11-12-45 (2) photo_2022-08-19_11-12-45 (3) photo_2022-08-19_11-12-45 photo_2022-08-19_11-12-46 photo_2022-08-19_11-12-47 (2) photo_2022-08-19_11-12-47 (3) photo_2022-08-19_11-12-47 (4) photo_2022-08-19_11-12-47 (5) photo_2022-08-19_11-12-47 (6) photo_2022-08-19_11-12-47 photo_2022-08-19_11-12-48 (2) photo_2022-08-19_11-12-48

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |