ខេត្តកោះកុង៖ ពលរដ្ឋជិត2000គ្រួសារក្នុងឃុំថ្មស ស្រុកបុទុមសាគរ
ខេត្តកោះកុង បានធ្វើការអំពាវនាវ ដល់អាជ្ញាធរស្រុកនិងខេត្ត មេត្តាចុះ
ជួយជួសជុលនិង ដាក់លូ ចំនួន៤កន្លែង នៅក្នុងភូមិចំលងគោ ឃុំ ថ្មស
ដើម្បី ងាយស្រួលប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍។ គេឃើញក្រោយ
ពេលផ្លូវនេះដែលបានសាងសង់រួច ត្រូវបានបាក់ទៅវិញដោយមិនមាន
ការជួសជុលនោះឡើយ។ ក្រោយមកបែរជាក្រុមឈ្មួញមកធ្វើជាលក្ខណៈ
ស្ពានឈើសម្រាប់ប្រមូលលុយជាប្រព័ន្ធយ៉ាងស្ងាត់ អស់រយះពេលជាង០២
ឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានអោយដឹងថា ក្នុងការធ្វើចរាចរណ៍ឆ្លង កាត់ស្ពាននេះម៉ូតូ០១
គ្រឿងត្រូវបង់ប្រាក់ចំនួន១០០០រៀលក្នុងមួយកន្លែង មានស្ពាន៤កន្លែងដែល
ពួកគាត់ ត្រូវចំណាយ៤០០០រៀលបើទៅមកត្រូវចំណាយ៨០០០រៀល។ រីឯ
រថយន្តតួរីសឬសាំយ៉ុងដឹកទំនិញត្រូវបង់ លុយចំនួន២០០០រៀលក្នុងមួយកន្លែង
មានស្ពានចំនួន៤កន្លែងទំរាំឆ្លងផ្លូវនេះរួច ត្រូវចំណាយលុយ៨០០០ រៀល បើទៅ
មកត្រូវចំណាយលុយ១៦០០០រៀល។ស្រុកនិងខេត្តនិងរដ្ឋមន្ត្រីក្រសួងសាធារណៈ
ការនិងដឹកជញ្ជូន ឯក ឧត្តម ស៊ុនចាន់ថុល អន្តរាគមន៍ផង ព្រោះការសាងសង់ស្ពាន
ឈើយកលុយ របៀបនេះអស់រយះពេលជាង០២ឆ្នាំមកហើយ។ប្រជាពលរដ្ឋគាត់
នាំគ្នាឆ្ងល់ថា តើមន្ទីរសាធារណការស្រុក ក៏ដូចខេត្ត បានដឹង ឬ ជ្រាបខ្លះៗ ទេ
បើមិនជ្រាបក៏សើមមាត់សើមកខ្លះដែរ ។
ប្រជាពលរដ្ឋបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា
សូម ឲ្យមន្រ្តីទាំងអស់កុំនាំគ្នាធ្វើមន្រ្តីជើង១០ សម្តេច មានប្រសាសន៍បែបនេះ
មានន័យ សូម ឲ្យមន្រ្តីទាំងអស់នាំគ្នាធ្វើមន្រ្តីជើងពីរ ពីព្រោះកាលណានាំគ្នា
មើលតែរបាយការណ៍តាមក្រដាសនោះគឺអាចកុហកបាន អញ្ជឹងគួរជៀសឲ្យផុត
ចំពោះបញ្ហានេះផងដែរ៕