គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រដ្ឋបាល​ខេត្ត​កណ្តាល បិទ​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មក​ក្រុង​-​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល​ដែល​ទើប​ជាប់ឆ្នោត​ថ្មី អាណត្តិ​ទី​៥

រដ្ឋបាល​ខេត្ត​កណ្តាល បិទ​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មក​ក្រុង​-​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល​ដែល​ទើប​ជាប់ឆ្នោត​ថ្មី អាណត្តិ​ទី​៥

ខេត្ត​កណ្តាល​៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មក​ក្រុង​-​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល​ដែល​ទើប​ជាប់ឆ្នោត​ថ្មី អាណត្តិ​ទី​៥ ទទួលបាន​វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ នៅ​សាលាខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​បាន​ផ្ដល់​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ទើប​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ថ្មី ហើយ​មិនទាន់​មាន​បទពិសោធ​ក្នុង​ការងារ សំដៅ​ជួយ​ពង្រឹងសមត្ថភាព ដល់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ថ្មី អាច​អនុវត្ត​តួនាទី និង​ភារ​កិ ច្ច ក្នុងការ ឆ្លើ យ       តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន  ប្រក   ប  ដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ដើម្បី  ឈាន ឆ្ពោះ ទៅ       រួ ម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ​-​សង្កាត់ គឺជា​ការជំរុញ​កិច្ចដំណើរការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​នៅ​ថ្នាក់ឃុំ​-​សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក លោកស្រី នៅ​ពេល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅតាម​រដ្ឋបាល​ឃុំ​-​សង្កាត់​វិញ សូម​លោក លោកស្រី យក​ចំណេះដឹង​ដែល​ទទួលបាន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​ឆ្លុះបញ្ចាំង​ប្រើប្រាស់ និង​កែច្នៃ​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន ដើម្បី​ដុសខាត់​ចំណេះដឹង និង​សមត្ថភាព​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

​សូមបញ្ជាក់​ថា​៖ វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​នេះ​រយៈពេល​០២​ថ្ងៃ ក្រុង​-​ស្រុក​ចំនួន​០៤ ដែល​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល រួម​មាន​ស្រុក​ខ្សាច់កណ្ដាល ស្រុក​កណ្ដាលស្ទឹង ស្រុក​លើកដែក និង​ក្រុង​តាខ្មៅ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចំនួន​១៦៤​នាក់​។ សម្រាប់​អាណត្តិ​ទី​៥​នេះ ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទូទាំង​ខេត្ត​កណ្តាល មាន​ចំនួន​សរុប​៩១៥ នាក់ ស្រី​ចំនួន​១៨៨ នាក់ ក្នុង​នោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ដែល​ជាប់​ថ្មី​(​អ្នក​មិន​ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ពីមុនមក​) មាន​ចំនួន​៤៤៩ នាក់ ស្រី​១០៤ នាក់​។​

photo_2022-08-22_08-57-45 photo_2022-08-22_08-57-47 (2) photo_2022-08-22_08-57-47 photo_2022-08-22_08-57-48 (2) photo_2022-08-22_08-57-48 photo_2022-08-22_08-57-49 (2) photo_2022-08-22_08-57-49 (3) photo_2022-08-22_08-57-49 (4) photo_2022-08-22_08-57-49 photo_2022-08-22_08-57-50 photo_2022-08-22_08-57-51 (2) photo_2022-08-22_08-57-51 photo_2022-08-22_08-57-52 (2) photo_2022-08-22_08-57-52 (3) photo_2022-08-22_08-57-52 (4) photo_2022-08-22_08-57-52 (5) photo_2022-08-22_08-57-52 (6) photo_2022-08-22_08-57-52 (7) photo_2022-08-22_08-57-52 (8) photo_2022-08-22_08-57-52 photo_2022-08-22_08-57-53 (2) photo_2022-08-22_08-57-53 (3) photo_2022-08-22_08-57-53 (4) photo_2022-08-22_08-57-53 (5) photo_2022-08-22_08-57-53

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |