ខេត្តឧត្តរមានជ័យ៖ បច្ចុប្បន្នគេសង្កេតឃើញមានមេឈ្មួញឈើដ៏ល្បីល្បាញធំជាងភ្នំនិងជាងអភិបាលខេត្ត
ឧត្តរមានជ័យទៅទៀត កំពុងតែប្រមូលទិញឈើក្រញូងនិងគៀងគពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូងនៅ
ប្រទេសថៃយកមកលក់អោយមេឈ្មួញដ៏មានឥទិ្ឋពលប្រចាំខេត្តនេះ ដែលមានទីតាំងនៅខ្សែបន្ទាត់ព្រំដែន
កម្ពុជាថៃស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។
ដោយសារ តែមានស្ត្រី ជនជាតិវៀតណាម ឈ្មោះយាយ ម៉ាយ ល្បីឈ្មោះខាងរកស៊ីដឹកឈើក្រញ៉ូងនិង
គៀងគប្រជាពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូង នៅ ទឹកដីថៃ ដោយយកអាយុជីវិតទៅប្តូរនិងគ្រប់កាំភ្លើង
ថៃដោយពុំខ្លាច បាត់បង់អាយុជីវិត ហើយ ត្រូវបានមតិមហាជន រិះគន់ទៅលើសមត្ថកិច្ចដែលមានទួតនាទី
ហាក់បីដូចជា ព្រងើយកន្តើយថែមទាំងបើកដៃទៀតផង
ហើយជាពិសេសនោះគឺ សមត្ថកិច្ចដែលកំពុងតែឈរជើងនៅតាមបណ្តាច្រកនិមួយៗ ដែលយាយម៉ាយតែង
តែ ទៅប្រមូលទិញឈើក្រញ៉ូងនិងបញ្ជូនប្រជាពលករ អោយទៅស្ពាយឈើក្រញ៉ូងនៅទឹកដីថៃ ឆ្លងកាត់ព្យុះ
ភ្លៀងគ្រាប់រំសេវមិនគិតដល់អាយុជីវិតនោះ មូលហេតុបានយាយម៉ាយ ហ៊ានទិញឈើក្រញ៉ូងដឹកឈើ
ក្រញ៉ូងយកទៅលក់នៅប្រទេសវៀត ណាមហើយល្បីឈ្មោះពេញប្រទេសកម្ពុជាយ៉ាងដូចនេះ។
ចុះហេតុអ្វីបានជាគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាមួយចេញមុខបង្ក្រាបយាយម៉ាយបានទេ បើសិនជាចង់
អោយល្បីឈ្មោះឈ្មោះដូចយាយម៉ាយដឹកឈើក្រញ៉ូងទៅ។ចុះ ម៉េចបានជាបណ្តោយអោយយាយម៉ាយ
ធ្វើតាមតែអំពើចិត្តនោះ ឬមួយទទួលហូបបាយ
សំណែនទេដឹងបានជាគ្រប់ៗស្ថាបនមិនហ៊ានចេញមុខបង្ក្រាបយាយម៉ាយនោះ នេះជាមតិមហា
ជនរិះគន់ទៅលើសមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅតាមតំបន់ដែលយាយម៉ាយប្រមូទិញឈើក្រញ៉ូង។
ប្រភពពីប្រជាពលរដ្ឋបាននាំគ្នានិយាយថា តើយាយម៉ាយគាត់អាចមានឥទ្ឋិពលអ្វីបានជាគ្មានអាជ្ញាធរក៏ដូចជា
សមត្ថកិច្ចពាក់ព័ន្ឋ ឬមន្រ្តី ងើបមុខមិនរួចក្នុងការបង្រ្កាបមេ ឈ្មួញឈើរកស៊ីខុសច្បាប់នោះ តើការអនុវត្តច្បាប់
ឲ្យមានប្រសិទិ្ឋភាពស្ថិតនៅត្រង់ណាដែរ បើមន្រ្តី ឬស្ថាប័នពាក់ព័ន្ឋមិនហ៊ានបង្រ្កាបមេ ឈ្មួញដុះស្លែ ឈ្មោះ
យាយម៉ាយ ហើយប្រភពបានបន្តទៀតថា បើប្រជាពលរដ្ឋតូចតាចដឹកឈើបន្តិចបន្តួចវិញ ពូកែណាស់ខាង
សួររកលិខិតស្នាម តែបើឈ្មួញកាប់បំផ្លាញព្រៃឈើ គៀងគ ឲ្យ ពលករ ខ្មែរ ឲ្យដឹកឈើកាប់ឈើក្រញ៉ូងលើ
ទឹកដីថៃវិញស្ថាប័នពាក់ព័ន្ឋ ឬក៏មន្រ្តីញនាំគ្នា ស្រវឹងលុយបាតថៃ ឬដុល្លាអាមេរិកដែលយាយម៉ាយ ស៊ូកប៉ាន់នោះ៕
សូមបញ្ជាក់ថាឈ្មួញឈើនៅក្នុងខេត្ត ឧត្តរមានជ័យមេឈ្មួញឈើច្រើន គេហទំព័រព្រះវិហារ នឹងដាក់ឈ្មោះមេ
ឈ្មួញម្តងមួយៗ ដើម្បីឲ្យបងប្អូនបានយល់ថាតើនៅក្នុងខេត្ត នេះស្ថាប័ន
ណាខ្លះបំរើរាស្រ្ត ហើយស្ថាប័នណាខ្លះមិនបំរើប្រជាពលរដ្ឋ៕ ( នៅមានបន្តភាគ )