គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្ពុជា​បាន​លើកឡើង​ថា ៖ ខ្លួន​បាន​ជួយ​ជន​បរទេស​នានា​ដែល​ត្រូវបាន​បោកប្រាស់​ដោយ​ពួក​ជួញដូរ

កម្ពុជា​បាន​លើកឡើង​ថា ៖  ខ្លួន​បាន​ជួយ​ជន​បរទេស​នានា​ដែល​ត្រូវបាន​បោកប្រាស់​ដោយ​ពួក​ជួញដូរ

​រាជធានី​ភ្នំពេញ​,​កម្ពុជា (AP), កាលពី​ថ្ងៃ​សុក្រ​កន្លងមក​នេះ​កម្ពុជា​បាន​លើកឡើង​ថា ខ្លួន​កំពុងតែ​មាន​បំណង​ជួយ​បណ្តា​ជនបរទេស​ដែល​ទទួល​រងគ្រោះ​ពីបទ​ល្មើ​ល​ជួញដូរ​មនុស្ស​បន្ទាប់ពី​ការលើកឡើង​របស់​តៃវ៉ាន់​ក្នុង​ការស្វែងរក​ការដោះលែង​ប្រជាពលរដ្ឋ​ខ្លួន​ជាង​៣០០​នាក់  ដែល​ត្រូវបាន​ល្បូង​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ដែលមាន​អង្គការ​ចាត់តាំង​នៅ​អាស៊ីអាគ្នេយ៍​។​

​បណ្តា​ក្រុម​យុវជន​ដែល​ទទួលបាន​ការអប់រំ​ល្អ​ភាគច្រើន​ត្រូវបាន​គេ​សន្យា​ផ្តល់​ប្រាក់ខែ​ខ្ពស់​សម្រាប់​ការងារ​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ធ្វើការ​ជា​អ្នក​ហៅ​ទូរ​សព្ទ​ក្នុង​គោលបំណង​បោកប្រាស់​ជនជាតិ​ចិនដីគោក ឱ្យ​បង់ប្រាក់​សម្រាប់​ថ្លៃ​សេវា​រដ្ឋាភិបាល​ដែល​មិន​មាន ឬ​ឱកាស​វិនិយោគ​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​កំពុង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ទូទាំង​ប្រទេស សម្រាប់​ជន​បរទេស​ទាំងអស់​ដែល​រស់​នៅក្នុង​កម្ពុជា ក្រៅ​ពី​បុគ្គលិក​ស្ថានទូត​។

​សម្តេច​ក្រឡាហោម បាន​បន្ត​ថា​ក្រសួង នឹង ស្រាវជ្រាវ  ជាពិសេស​ផ្តោតលើ បណ្តា​ជនបរទេស ដែល ធ្លាប់​រងគ្រោះ នៃ​បទល្មើស​ជួញដូរ មនុស្ស​។​

​សម្តេច​ក្រឡាហោម ក៏​បាន​បន្ថែមទៀតថា កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ កន្លងមកនេះ សមត្ថកិច្ច​នៃ​ខេត្ត​កណ្តាល និង​ព្រះសីហនុ  បាន​ចុះ​ត្រួតពិនិត្យ​ទៅលើ​បណ្តា​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ ឬ​បម្រើ​ការងារ​វិស័យ​សណ្ឋាគា​រ​, ផ្នែក​អចលនទ្រព្យ​និង​កាស៊ីណូ​ជាដើម​។
​ប្រភព​៖AP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |