គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន អញ្ជើញ​ដាំ​ដើមឈើ និង​សួរសុខទុក្ខ កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​កំពុង​ឈរជើង រៀបចំ​ដាំ​កូនឈើ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន អញ្ជើញ​ដាំ​ដើមឈើ និង​សួរសុខទុក្ខ កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​កំពុង​ឈរជើង រៀបចំ​ដាំ​កូនឈើ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០២២ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​បរិស្ថាន ចុះសួរសុខទុក្ខ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​ទីតាំង​ផ្ទាល់ ដើម្បី​រៀបចំ​ដាំ​កូន​ឈើ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ យ៉ាងសកម្ម ក្នុង​ស្រុក​បាទី ខេត្តតាកែវ ស្របតាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​បរិស្ថាន ក៏​បាន​អញ្ជើញ ដាំ​កូន​ឈើប្រណិត នៅក្នុង​តំបន់​ភ្នំ​តា​ម៉ៅ​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ប្រកាស​ជា​ផ្លូវការ បង្កើត​ឧទ្យាន​សួន​សត្វ ព្រៃ​ការពារ និង​សួនសត្វ​ភូតគាម (​ភ្នំ​តា​ម៉ៅ​) លើ​ផ្ទៃដី ២០២៥​ហិកតា ស្ថិត​នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​តាម​ព្រះរាជក្រឹត្យ​លេខ ទ​ស​/​រកត​/០៨២២/១០០៨ ប្រកាស​ចេញ​ថ្ងៃ​ទី​១៩ សីហា ២០២២​។​

 

photo_2022-08-24_17-51-01 photo_2022-08-24_17-51-01-2 photo_2022-08-24_17-51-02 photo_2022-08-24_17-51-03 photo_2022-08-24_17-51-03-2 photo_2022-08-24_17-51-04

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |