(ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២)
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូរ ក្រុងតាខ្មៅ កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុង ខេត្តកណ្តាល មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញឬក៏អសមត្ថភាពក្នុងការបង្ក្រាបនិងប្រហែលជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងខេត្តណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងមូលហាក់បីដូចជាមិនចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងកំពុងបើកលេងរីកដុះដាដូចផ្សិតក្នុងក្រុងតាខ្មៅ។
ពូកគាត់ថា ទីតាំងជល់មាន់តាមអនឡាញជាច្រើននៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធក្នុងក្នុងក្រុងតាខ្មៅ ឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តកណ្តាលទាំងនោះចុះធ្វើការបង្ក្រាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាភ្នាល់លុយរាប់លានយ៉ាងអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងតាខ្មៅ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកណ្តាល និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។
ករណីខាងលើនេះប្រជាពលរដ្ឋបានគោរពស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕