គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទីតាំង​ល្បែង​ប្រភេទ​អន​ឡា​ញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ នៅ​ស្រុក​កណ្តាលស្ទឹង លុប​បើក​ដំណើរការ​យ៉ាង​រលូន​វិញ​ហើយ ក្រោយ​មាន​ការចុះ​បង្ក្រាប​បាន​មួយរយៈ (​វគ្គ​១)

ទីតាំង​ល្បែង​ប្រភេទ​អន​ឡា​ញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ នៅ​ស្រុក​កណ្តាលស្ទឹង លុប​បើក​ដំណើរការ​យ៉ាង​រលូន​វិញ​ហើយ ក្រោយ​មាន​ការចុះ​បង្ក្រាប​បាន​មួយរយៈ (​វគ្គ​១)

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្ត​កណ្ដាល ៖ មាន​ហាង​កាហ្វេ​មួយកន្លែង បាន​បើក​ល្បែងស៊ីសង ខុសច្បាប់ ប្រភេទ​អន​ឡា​ញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ គាត់​ថា​ទីតាំង​ខាងលើ​កន្លងមក​ធ្លាប់​មាន​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប បាន​មួយរយៈ ឥឡូវ​បាន​បើក​ដំណើរការ​លេង​ឡើងវិញ យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​មហាជន​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ឲ្យដឹងថា សង្ស័យ​ជា​ឆ្នាំងបាយ​ទេ​ដឹង ទើប​បណ្តោយ​ឲ្យ​ទីតាំង​ល្បែង​ខាងលើ​បើក​លេង​ឡើងវិញ​ខ្លាំង​លើស​ដើម ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា​៖ ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​អន​ឡា​ញ មាន់​ជល់ តាម​ទូ​រទូ​ស្សន៍ ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ នៅ​តាម​ហាង​កាហ្វេ នៅ​ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល កំពុងតែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ក្មាន​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​វិធានការ​បង្ក្រាប​សោះ ពិសេស​លោក នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លុង​រមៀត មិន​បាន​គោរព​អនុវត្តន៍​ទៅតាម​គោលនយោបាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល​នោះឡើយ​។​

​ករណី​ខាងលើ​នេះ សូម​លោក​អធិការ​ស្រុក​កណ្ដាលស្ទឹង មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ប្រជាពលរដ្ឋ​កន្ទឹង​រង់ចាំ​មើល​ថា​តើ​ចំណាត់ការ​អាជ្ញាធ​រពាក់​ព័ន្ធ​ពិសេស​លោក​អធិការ​ស្រុក​កណ្ដាលស្ទឹង តើ ហ៊ាន រឺ មិន​ហ៊ាន​? នៅ​ការបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍ មួយ​កន្លែង​នេះ​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕

rs220825a11a rs220825a11b

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |