ខេត្តឧត្តរមានជ័យ ៖ នៅតាមខ្សែបន្ទាត់ព្រុំដែនកម្ពុជាថៃជាពិសេសនៅត្រង់ចំណុចក្បាលអូរស្វាយ
អូរស្វាយនៅថ្ងៃទី31012017នៅវេលាម៉ោង7.30នាទីយប់កំលាំងសមត្ថកិច្ចចំរុះ
បានចុះទៅបង្ក្រាបបទល្មើសឈើក្រញ៉ូងនៅត្រង់ចំណុចក្បាលអូរស្វាយដែលជាចំណុចកំលាំង
ទាហានសឹករងស្រុកត្រពាំងប្រាសាទប្រចាំការ ។ ការចុះបង្ក្រាបឈើក្រញ៉ូងនេះត្រូវបានគេដឹងថា
ជាឈើរបស់លោក គារ ហើយឈើនោះមានចំនួន24ដុំ ហើយកម្លាំង ពលករខ្មែរទៅកាប់ឈើក្រញ៉ូង
ឆ្លងដែនខុសច្បាប់នោះគឺមានចំនួន7នាក់ជាកម្លាំងរបស់ ឈ្មោះ គារ ប៉ុន្តែត្រូវ មេឈ្មួញធំជាងគេនៅ
ខេត្តឧត្តរមានជ័យ ឈ្មោះ យាយម៉ាយបានមកកាងយកទៅដោយគ្មានខ្លាចអ្នកណាទាំងអស់
ពាក់ពន្ឋនៅក្នុងករណីនេះដែរមេឈ្មួញកំណាចឈ្មោះម៉ាយសព្វថ្ងៃនេះនៅក្នុងខេត្តឧត្តរមាន
ជ័យកំពុងតែបញ្ចេញចង្កូមបង្ហាញពីអំណាចដឹកប្រមូលទិញឈើក្រញ៉ូងដឹកឈើក្រញ៉ូងនិងកាង
ឈើក្រញូងយ៉ាងពេញទំហឹងទៅហើយ ដោយមិនខ្លាចញញើតអ្នកណាទាំងអស់។
ប្រជាពលរដ្ឋបាននាំគ្នានិយាយថានៅក្នុងខេត្តឧត្តរមានជ័យ មិន ថា ឡើយ សមត្ថកិច្ច ឬមន្រ្តីជំនាញ
សូម្បីតែ អភិបាលខេត្ត គ្រាន់តែឮ មេឈ្មួញឈើដ៏មានឥទិ្ឋពលនោះភ្លាម គឺគ្រុនរងា ក្តៅខ្លួនមួយអាទិត្យ
ឯណោះ ហើយប្រភពប្រជាពលរដ្ឋនាំគ្នាបន្តទៀត ថាប្រហែលជា អំណាចទឹកប្រាក់របស់យាយ ម៉ាយ
ពិតអស្ចារ្យមែន បើសិន ជា ស្ថាបនឬ មន្រ្តីជំនាញមិនពាក់ព័ន្ឋ ចុះអ្វីមិននាំគ្នាចុះបង្រ្កាបទៅ បើសិន អនុវត្ត
ច្បាប់មែន នេះ គឹជាការនិយាយរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យតែប៉ុណ្ណោះ។ គេទំព័រព្រះវិហារ
នឹងចុះបើ សិន មេឈ្មួញនៅជួលពលករខ្មែរឲ្យកាប់ឈើលើទឹកដីនោះដើម្បីឲ្យមហាជនគិតពិចារណាមើល
ថា តើ មេ ឈ្មួញឈើ និង ស្ថាប័នពាក់ពន្ឋ អ្នកណាខ្លាំង ហើយអ្នកណាខ្សោយ ?៕