អ្នកនយោបាយធុននេះ បានដើរបញ្ច្រាសទិសនៃការចូលរួមកសាងខឿនលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាភិថុតិ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ បំពុលសង្គម និងជាន់ឈ្លីពុទ្ធសាសនាមានលក្ខណៈវិទ្យាសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។
ពលរដ្ឋសម័យនេះ មិនអាចទទួលយកបាននោះទេជាមួយនឹងចេតនាអូសទាញពលរដ្ឋស្លូតត្រង់ឱ្យចូលរួមក្នុងល្បែងមនោគមវិជ្ជានយោបាយអាត្មានិយមរបស់ខ្លួន ដែលមិនបានជួយយិតយោងប្រជាពលរដ្ឋឱ្យឆ្ពោះទៅរកភាពរីកចម្រើន និងមានអនាគតកាន់តែល្អប្រសើរ តែផ្ទុយទៅវិញ បែជាបោកបញ្ឆោតនាំពលរដ្ឋដើថយក្រោយយ៉ាងងងឹតងងុល មិនមានចក្ខុវិស័យ ខ្វះមនសិការ និងស្មារតីភ្ញាក់រលឹកដែលសង្គមជាតិមិនអាចទទួលយកបាន ៕