គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក កោតសរសើរ​អំពី​វឌ្ឍនភាព​ការងារ​ក្នុង​វិស័យ​បរិស្ថាន​កម្ពុជា​

គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក កោតសរសើរ​អំពី​វឌ្ឍនភាព​ការងារ​ក្នុង​វិស័យ​បរិស្ថាន​កម្ពុជា​

ឯកឧត្តម  សាយ  សំ​អាល់  រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន  បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក  ដឹកនាំ​ដោយ​ឯកឧត្តម  Stephen Cohen ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​ស្វែងយល់​អំពី​វិស័យ​បរិស្ថាន​កម្ពុជា នា​ល្ងាច  ថ្ងៃទី​២៩  ខែ​សីហា  ឆ្នាំ​២០២២  នៅ​សណ្ឋាគារ  ហៃ​យ៉ាត់  រី​ជិន​ស៊ី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ   ឯកឧត្តម​រដ្ឋមន្ត្រី  បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ក្នុង​វិស័យ​បរិស្ថាន ដែល​បាន​វិវឌ្ឍ​ទៅតាម​ដំណើរ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស និង​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ រហូត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏ដូចជា​ទៅតាម​និន្នាការ​ពិភពលោក​។

​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​រឹងមាំ  គឺជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​បំផុត អនុញ្ញាត​ឱ្យ​មាន​វឌ្ឍន​ភាព​សេដ្ឋកិច្ច​សង្គម​ជា​រួម និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នូវ​ឥរិយាបថ​ប្រជាជន ឱ្យ​យកចិត្តទុកដាក់​និង​ផ្តល់​សារសំខាន់​កាន់តែខ្លាំង​លើ​បញ្ហា​បរិស្ថាន និង​ការអភិរក្ស​ធម្មជាតិ​។ ជាក់ស្តែង ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន ជាទូទៅ មាន​ការយល់ដឹង និង​ចូលរួម​ក្នុង​កិច្ចការ​បរិស្ថាន ជាពិសេស​ប្រតិបត្តិ​មេត្រី​បរិស្ថាន គួរឱ្យកត់សម្គាល់​។

​ជាងនេះទៀត ដោយសារ​វឌ្ឍនភាព​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ល្អ​ប្រសើរ​ជា​លំដាប់ ប្រជាពលរដ្ឋ​កម្ពុជា បាន​ងាក​មក​ប្រើប្រាស់​សេវាកម្ម​ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​កម្ពុជា ជា​ទី​កន្លែង​លំហែរ​កំសាន្ត និង​ស្វែងយល់​បង្កើន​ចំណេះដឹង​អំពី​ធម្មជាតិ និង​ជីវៈចម្រុះ កាន់តែ​ច្រើនឡើងៗ មិន​ធ្លាប់​មាន​ពីមុនមក ដែល​ការណ៍​នេះ​បាន​ជួយ​រួមចំណែក​ដល់​កិច្ចការ​បរិស្ថាន ឱ្យ​ស្ថិត​នៅលើ​មាគ៌ា​មួយ​ជា​វិជ្ជមាន​។​

​ទន្ទឹមនឹងនោះ  ឯកឧត្តម​រដ្ឋមន្ត្រី  ក៏​បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​សហគមន៍​ប្រជាជាតិ  និង​ការធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន  ការអភិរក្ស​ជីវចម្រុះ  និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ក៏​ដូចជា​អំពី​សារសំខាន់​នៃ​ការថែរក្សា​ព្រៃឈើ​ឱ្យ​នៅ​ឈរ ដើម្បី​រក​ចំណូល​បន្ថែម​តាមរយៈ​ការលក់​ឥណទាន​កាបូន សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ផង និង​ចូលរួម​ដោះស្រាយ​បញ្ញា​ប្រឈម​ជា​សកល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​ការបាត់បង់​ជីវៈចម្រុះ​ផង​។​

photo_2022-08-30_15-49-05 photo_2022-08-30_15-49-06 photo_2022-08-30_15-49-07 (2) photo_2022-08-30_15-49-07 photo_2022-08-30_15-49-08 photo_2022-08-30_15-49-09

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |