គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ របស់​ក្រុមហ៊ុន SR88 កំពុង​ដើរ​ពង្រីក​សាខា​ពេញ​ក្រុង​ដូន​កែវ ហេតុអ្វី​បានជា​លោក ឥ​ន្ទ មណ្ឌល អធិការ​ក្រុង​ដូន​កែវ មិន​បង្ក្រាប​.? ឬ​មួយ​លោក​ទុក្ខ​គ្រាន់​បាន​ប្រាក់​ចំណូល​បន្ថែម​ក្រៅ​ពី​ប្រាក់ខែ​រដ្ឋ​.?(​វគ្គ​២)

ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ របស់​ក្រុមហ៊ុន SR88 កំពុង​ដើរ​ពង្រីក​សាខា​ពេញ​ក្រុង​ដូន​កែវ ហេតុអ្វី​បានជា​លោក ឥ​ន្ទ មណ្ឌល អធិការ​ក្រុង​ដូន​កែវ មិន​បង្ក្រាប​.? ឬ​មួយ​លោក​ទុក្ខ​គ្រាន់​បាន​ប្រាក់​ចំណូល​បន្ថែម​ក្រៅ​ពី​ប្រាក់ខែ​រដ្ឋ​.?(​វគ្គ​២)

(​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្តតាកែវ ៖ យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​សង្កាត់ គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដូច​ជា​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ នៅក្នុង​ហាង​កាហ្វេ​ចំនួន​២ កន្លែង​ដែល​កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង ឲ្យចូល​លេង​យ៉ាង​ពពាក់ពពូន ដែរ​មាន​ទីតាំង​ទី ១​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់ ជាប់​របង​ពន្ធនាគារ​ខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុង​ដូន​កែវ និង ទី​តាំងទី ២ ផ្លូវ​ក្រុង​លេខ​២១ ភូមិ​ស្នោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង សង្កាត់​បារាយណ៍ នឹង សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ រិះគន់​យ៉ាង​ខ្លាំង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អំណាច​ក្នុង​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​យកចិត្តទុកដាក់​ក្នុងការ​អើត​ពើរ​ចុះបង្ក្រាប​នោះឡើយ​។​

​ប្រភព​ពី​បងប្អូន​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹង​ទៀត​ថា ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់ SR88 ដែល​កំពង់តែ​ដើរ​ពង្រីក​សាខា នៅក្នុង​ទឹកដី​ទី​រួម ខេត្តតាកែវ ដែល​ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​បងប្អូន​ប្រជាពលរដ្ឋ​និង​ធ្វើឲ្យ​ពួកគាត់​អស់​សង្ឃឹម​ជាខ្លាំង​លើ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ដូន​កែវ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងមូល​ហាក់បីដូចជា​មិន​ចេញ​សកម្មភាព ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កំពុងបើក​លេង​រីក​ដុះ​ដា​ដូច​ផ្សិត​ក្នុង​ក្រុង​ដូន​កែវ​។​

​ពូក​គាត់​ថា ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​ជាច្រើន​នៅ​មិនទាន់​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ក្នុង​ក្រុង​ដូន​កែវ ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ​ទាំងនោះ​ចុះ​ធ្វើ​ការបង្ក្រាប​នៅឡើយ​ទេ​{​ពោល​}៖​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រ​ជួបជុំ​គ្នា​លេង​ភ្នាល់​លុយ​យ៉ាង​អាណាធិបតេយ្យ​ឬ​គិត​ថា​គឺជា​ល្បែង​ប្រជាប្រិយ​កំពុង​ពេញនិយម​ចំពោះ​ប្រជាពលរដ្ឋ​ទើប​មិន​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ និង​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង​បញ្ជាស់​អំពើចោរកម្ម​អសកម្ម​ភាពដូចជា​៖​ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​ជាដើម ព្រោះថា ល្បែង​គឺជា​ដើមចម​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​។​ល​។​ល​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់​លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការដ្ថាន​នគរបា​ល​ខេត្តតាកែវ និង​យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕

f220831a02f220826a01 f220831a06 f220831a07 f220831a08 f220831a09 f220831a04 f220831a05

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |