គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល អញ្ជើញ​បើក​ការដ្ឋាន សាងសង់​អគារ​សាលប្រជុំ​សាលាស្រុក​អង្គស្នួល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល អញ្ជើញ​បើក​ការដ្ឋាន សាងសង់​អគារ​សាលប្រជុំ​សាលាស្រុក​អង្គស្នួល

(​ខេត្ត​កណ្ដាល​) ៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន សាងសង់​អគារ​សាលប្រជុំ សាលា​ស្រុក​អង្គស្នួល ។​ ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន សាងសង់​អគារ​សាលប្រជុំ សាលា​ស្រុក​អង្គស្នួល ទំហំ​១៧ ម៉ែត្រ x ២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃ​ពពែ​ល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​អង្គស្នួល ត្រូវ​លើកកម្ពស់​ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មាន​ការកើនឡើង ក្នុងពេល​ដែល​ប្រទេសជាតិ​យើង​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ឆាប់ រហ័ស​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បន្តថា មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ ពី​ចៅហ្វាយនាយ ទៅ​ជា​អ្នកបម្រើ និង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ទទួលបាន​ទំនុកចិត្ត និង​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល បន្ថែមថា ក្រោម​បរិយាកាស​សុខសន្តិភាព ស្ថិរភាព​នយោបាយ នៃ​ការដឹកនាំ​ប្រទេស​របស់ សម្ដេច​អគ្គ មហារ​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​គតិបណ្ឌិត បាន​ដឹកនាំ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ បង្រួបបង្រួម​ជាតិ និង​ការសង្គ្រោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​យ៉ាង​អង់អាច​ក្លាហាន ក្នុង​ការចូលរួម​ផ្តួលរំលំ​របប ប៉ុលពត ការចចារ​បញ្ចប់សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ និង​បាន​នាំ​មក​ឱ្យ​ប្រទេស​ជាតិ​នូវ​ការអភិវឌ្ឍ​រីកចំរើន​ឥតឈប់ឈរ មាន​ស្ថិរភាព មាន​សន្តិភាព​ពិតប្រាកដ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពសុខសាន្ត មាន​ជីវភាព​រស់នៅ​សមរម្យ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម មន្ទីរពេទ្យ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព​ជា​ដើម​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​ទៀត​ថា ការបើក​ការដ្ឋាន សាងសង់​អគារ​សាលប្រជុំ សាលា​ស្រុក​អង្គស្នួល នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​ជាច្រើន​ផ្សេង​ទៀត​របស់ ស្រុក​អង្គស្នួល ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម សម្រាប់​ផ្តល់​ពុទ្ធិ ប្រកបដោយ ផា​សុកភាព សមធម៌ និង​បរិយាប័​ន្ន ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច​ត​ជោ នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក “​មនុស្ស ទឹក ផ្លូវ ភ្លើង​” ជា​អាទិភាព ដើម្បី​លើកកម្ពស់​ផា​សុកភាព និង​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ ” មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ មាន​សន្តិភាព ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​”​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏​បាន​ស្នើ​ដ៏​អាជ្ញាធរ​ស្រុក​អង្គស្នួល មេឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ្រប់​ឃុំ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង ឱ្យបាន​យ៉ាង​ល្អប្រសើរ​។​

rs220907a06 (1) rs220907a06 (2) rs220907a06 (3) rs220907a06 (4) rs220907a06 (5) rs220907a06 (6) rs220907a06 (7) rs220907a06 (8) rs220907a06 (9) rs220907a06 (10) rs220907a06 (11) rs220907a06 (12) rs220907a06 (13)

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |