កណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ ស័ក្តិ ជូនមន្ត្រីនគរបាល វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នារសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំទីបញ្ជាការវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១, លោកមេបញ្ជាការ-មេបញ្ជាការ រង និងមន្ត្រីនគរបាលវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ យ៉ាងច្រើនកុះករ។
មន្ត្រីនគរបាល ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ សក្តិ នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខ តំណែងជានាយផ្នែកចំនួន០៣រូប, នាយរងផ្នែក៤រូប, នាយប៉ុស្តិ៍១រូប និងនាយរងប៉ុស្តិ៍៤រូប ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ២រូបផងដែរ៕