គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួប​សម្តែង​ការគួរសម​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក តាន់ ស្រ៊ី មី​ឆែ​ល យ៉េវ (Tan Sri Michael Yeoh) ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សារ​ការងារ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព​។​

​លោក យ៉េវ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ​អាស៊ាន ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ​កម្ពុជា ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព ធ្វើឲ្យ​កម្ពុជា​ជា​កន្លែងទាក់​ទាញប្រក​បដោយ​សក្ដានុពល សម្រាប់​ការវិនិយោគ ដែល​ជា​កត្តា​នាំ​ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ។​

​លោក យ៉េវ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា បំណង​របស់​លោក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេលនេះ​
​គឺ​ទី​១-​គោរព​សុំ​ការគាំទ្រ និង​អនុញ្ញាត​ចាប់ផ្ដើម​ដំណើរការ​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ទិសដៅ​ជា​ចម្បង គឺ​ចូលរួម​ចំណែក​ជួយ​ផ្ដល់​ធាតុ​ចូល​ដល់​អាស៊ាន ជា​ស្ពានរ​វាង​អាស៊ាន និង​ស្ថាប័ន និង​វិស័យ​ផ្សេងៗ ។ ទី​២- សុំ​ការគាំទ្រ លើ​គំនិត​ផ្ដួចផ្ដើម​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា និង​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា ដែល​មូលនិធិ​នេះ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​វិស័យ​អាយ​ធី (IT) បញ្ញា​សិប្បនិមិ្មត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​គាំទ្រ​លើ​ការបង្កើត និង​ចាប់ផ្ដើម​ដំណើរការ​របស់​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន ។ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ថា បន្ថែម​ទៅលើ​អ្វី​ដែល​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន​ចង់​ធ្វើ គួរ​ពិចារណា​ចូលរួម​ចំណែក​លើ​ការ​ពិនិត្យ វាយតម្លៃ និង​ផ្ដល់​ធាតុ​ចូលដល់​អាស៊ាន​ផង និង​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​អាស៊ាន​ផង​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​គាំទ្រ​កិច្ច​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា​ផងដែរ ។ ដោយឡែក​កិច្ច​ផ្ដួចផ្ដើម​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​បៃតង សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គំនិត​នេះ គឺ​ស្ថិតនៅក្នុង​សំណើរ​របស់​កម្ពុជា លើក​ទៅ​អាស៊ាន​កន្លងមក នោះ គឺ​សំណើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន ៕​

IMG_20220908_150901_715 IMG_20220908_150904_246 IMG_20220908_150908_331 IMG_20220908_150913_543 IMG_20220908_150915_436

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |