គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ

ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ចូលរួម​ពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ទទួល​បេសកម្ម​ពិសេស ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ឯកឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោកជំទាវ​អគ្គព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្ដម​សន្ដិ​បណ្ឌិត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គនាយ​ក ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំនាញ ឯកឧត្ដម អភិបាលរង តំណាង​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ឯកឧត្ដម អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កងកម្លាំង​នគរបាល និង ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ។

​ជា​កិច្ច​ចាប់ផ្តើម​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ឡើង​អាន​សុន្ទរកថា ស្វាគមន៍​ពិធី​សម្ភោ​ធ​សមិទ្ធផល​ថ្មី អំពី​ប្រវត្តិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រចនាសម្ព័ន្ធ ស្ថានភាព និង​ការសាងសង់ ប្រភព​ថវិកា​សម្រាប់​ចំណាយ​លើ​ការសាងសង់ លទ្ធផល​សង្ខេបនៃ​កិច្ចប្រតិបត្តិការ បញ្ហា​ប្រឈម ទិសដៅ​បន្ត និង​ការប្តេជ្ញា​ចិត្ត ដេ​ី​ម្បី​ខិតខំ​បន្ថែមទៀត​ក្នុង​ការដឹកនាំ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ធានា​ការពារ​សុខសន្តិភាព ធានាឲ្យបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: និង​សុវត្ថិភាព​សង្គម ស្មោះត្រង់ បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ដាច់ខាត​រដ្ឋ​ធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ព្រមទាំង​បម្រើ​ប្រជា​ពលរដ្ឋ​ប្រកបដោយ​គុណធម៌ ភក្តីភាព និង​មនសិការ​វិជ្ជាជីវ​: ។​

​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ សម្តេច​ក្រឡោ​ហោម បាន​អញ្ជើញ​មានប្រសាសន៍​កោតសរសើ​រ​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែល​បាន​កៀរគរ​ថវិកា ដោយ​ជួយ​ឧបត្ថម្ភ​គាំទ្រ ពី​សប្បុរសជន​ជាតិ អន្តរជាតិ រហូត​ដល់​ការសម្រេច​សាងសង់ ១០០% ក៏​ដូច​ជា​ការ​កោត​សរសេី​រដល់​កងកម្លាំង​ទាំង​អស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ម្យ៉ាងវិញទៀត​សម្តេច​ក៏​បាន​កោត​សរសេី​រដល់​ការគ្រប់គ្រង​ដឹកនាំ​បញ្ជា​កម្លាំង​បាន​យ៉ាង​ល្អ ក្នុង​ការការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ គណប្រតិភូ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។

​ជាមួយ​នោះ​ដែរ សម្តេច​បាន​ផ្តល់​មតិ​ដឹកនាំ និង​ណែនាំ​ល្អៗ​ជាច្រើន​ដល់​អជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំងអស់ ក្នុង​ការយកចិត្តទុកដាក់ ដេ​ី​ម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ឲ្យបាន​ទាន់​ពេលវេលា ផ្តល់​សេវា​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ និង​ឆាប់រហ័ស ។​

​មុន​នឹង​បញ្ចប់​សម្តេច​ក៏​បាន​អញ្ជើញ​បំពាក់​មេដាយ និង​ប្រគល់​បណ្ណ​សរសើរ ជូន​ដល់​សប្បុរសជន​ជាតិ អន្តរជាតិ ដែល​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ដេ​ី​ម្បីរួម​ចំណែក​ក្នុង​ការសាងសង់​អគារ​ស្នងការ​ថ្មី​នេះ និង​បាន​ចែក​អំណោយ​ដល់​និវត្តន៍​ជន​ចំនួន ១១០​នាក់​ផង​ដែរ ។​

​ជា​កិច្ចបញ្ចប់ សម្តេច និង​គណ​:​អធិបតី បាន​អញ្ជើញ​កាត់​ខ្សែបូ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​អញ្ជើញ​ទស្សនា​ពិ​ពណ៌​ជុំវិញ​ស្នងការដ្ឋាន និង​កន្លែង​ធ្វើការ​របស់​មន្ត្រី​តាមជាន់​នីមួយៗ ។​

f220909a05 f220909a0506 f220909a0507 f220909a0508 f220909a0508a f220909a0508ab f220909a0508ac f220909a0508ad f220909a0508ae f220909a0508af f220909a0508ag f220909a0508ah f220909a0508ai f220909a0508ak f220909a0508al

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |