ស្ទឹងត្រែង ៖ ស្ទឹងត្រែងជាខេត្តមួយដែលកំពុងធ្វើការអភិវឌ្ឍន៍ទាំងប្រព័ន្ធផ្លូវថ្នល់
ភ្លើងអគ្គិសនី ផ្នែកបរិស្ថាន ជាដើម ដើម្បីជាសក្តានុពលរបស់ខេត្ត នីមួយៗទុក
ប្រកួតប្រជែងគ្នាធ្វើជាទីក្រុងស្អាត និងបរិស្ថានល្អ ជាក់ស្តែងនៅថ្ងៃទី២ ខែកុម្ភះ
ឆ្នាំ២០១៧ ខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានធ្វើការសម្រេចជា
មួយគណៈឯកភាពខេត្ត បានឲ្យចុះរៀបចំជីកកាយដាក់ប្រព័ន្ធលូរាប់រយកំណាត់
ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងខេត្តជៀសវៀងនៅពេលចូលរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង
ចុះមកម្តងៗធ្វើឲ្យកកស្ទះទឹក បណ្តាលឲ្យទឹកជន់លិច ដក់នៅតាមដងផ្លូវ ការជីក
កាយដាក់ប្រព័ន្ធលូថ្មីនេះ នៅត្រង់ចំណុច មុខមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត
ដែលស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ។
នៅជុំវិញក្នុងរឿងនេះ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹក
ជញ្ជូនខេត្តស្ទឹងត្រែង បានប្រាប់ថា លូរាប់រយកំណាត់ដែលនៅជិតរង្វង់មូលថ្មីមុខសា
លាខេត្តនោះ លោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើការឯកភាព
សម្រេចឲ្យលោកជាប្រធានមន្ទីរសាធារណៈការខេត្តចុះធ្វើការរៀបចំជាជំហានដំបូង
គឺកាយប្រឡាយដាក់ប្រព័ន្ធលូថ្មី នៅចំណុចចាប់ពីមុខមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ត
នៅជុំវិញសួនច្បារមុខរង្វង់មូលថ្មី និងនៅជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ។ លោកបាន
បន្តថា ប្រវែងដីដែលត្រូវបានរៀបចំជីកដាក់ប្រព័ន្ធលូថ្មីនោះមានចំនួនប្រវែង១៤០០ម៉ែត្រ
និងមានចំនួនលូ ៧០០កង់ ដែលត្រូវដាក់នោះ ។ លោកបានបញ្ជាក់បន្ថែមថា ផ្លូវថ្នល់និងប្រព័ន្ធលូ
នៅក្នុងខេត្តស្ទឹងត្រែងហ្នឹង បើតាមចិត្តរបស់លោក គឺចង់ធ្វើផ្លូវបេតុងនិងដាក់ប្រព័ន្ធលូនៅតាមសង
ខាងផ្លូវទាំងអស់ហ្នឹង តែទាស់តែម្យ៉ាងអត់មានលុយគ្រប់គ្រាន់និងធ្វើវាទេ គឺជំនួយមានដែលក្នុង១ឆ្នាំៗ
តែមានកំណត់ បើចង់បានច្រើនទល់តែដង់ស៊ីតេប្រជាពលរដ្ឋរបស់យើងហ្នឹងមានចំនួនច្រើន
ព្រោះអីគេគិតទៅតាមដង់សីុតេ របស់ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងរបស់យើងហ្នឹងដង់ស៊ី
តេប្រជាពលរដ្ឋវាមានចំនួនទាប មិនដូចនៅខេត្តកំពង់ចាមទេ ដង់ស៊ីតេប្រជាពលរដ្ឋរបស់គេ
មានចំនួនច្រើនជាងយើង ។
បច្ចុប្បន្ននៅគ្រប់មជ្ឈដ្ឋានគេបានសង្កេតឃើញថា ការអភិវឌ្ឍន៍នៅក្នុងខេត្តស្ទឹងត្រែងយើង
ឥឡូវនេះឃើញថានៅមិនទាន់ធ្វើការអភិវឌ្ឍន៍ឲ្យបានរីកចំរើនបានមួយរយភាគរយនៅឡើយ
នោះទេ អីចឹងហើយប្រជាពលរដ្ឋក៏បានធ្វើការស្នើសុំទៅដល់អាជ្ញាធរខេត្តស្ទឹងត្រែង ឯកឧត្ដម
ម៉ុម សារឿន និងក៏ដូចមន្ទីរស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ សូមមេត្តាជួយពន្លឿននៃកា
រអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចំរើនដូចខេត្តរបស់គេដទៃផ្សេងទៀតផង ពីព្រោះអីនៅក្នុងខេត្ត
ស្ទឹងត្រែងរបស់យើងក្នុងឆ្នាំ២០១៧ខាងមុខនេះនិងមានការរៀបចំធ្វើនូវពិធីបុណ្យទន្លេផង៕