(ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២)
លោកឧត្ដមសេនីយ៍ទោ សម សាមួន នគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី អៀង អុល ស្នងការរង ព្រមទាំងនាយនគរបាល អស់លោក លោកស្រី នៅក្នុងផែនការងារសន្ដិសុខ បានអញ្ជេីញសួរសុខទុក្ខលោកវរសេនីយ៍ត្រី ផុន សុីថា នាយផ្នែក នៃការិយាល័យសន្ដិសុខផ្ទៃក្នុង កំពុងសំរាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ដែលបានដួលក្នុងបន្ទប់ទឹកសន្លប់បញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្នុងការអញ្ជើញសួរសុខទុក្ខនេះផងដែរ លោកឧត្ដមសេនីយ៍ស្នងការ បាននាំយកនូវថវិកា ចំនួន ១,០០០,០០០រៀល លោកឧត្ដមសេនីយ៍ អៀង អុល ស្នងការរង ថវិកា ៦០០,០០០ រៀល លោកឧត្ដមសេនីយ៍ ញ៉ែម សៅ ស្នងការរង ថវិកា ៤០០,០០០រៀល ផែនការងារសន្ដិសុខ ១,២៥០,០០០ រៀល ថវិកានេះជាការរួមចំណែកក្នុងដោះស្រាយការលំបាក និងបានអនុវត្ដនូវគោលរបបបេឡាជាតិសន្ដិសុខសង្គម (ប័ណ្ណ ប.ស.ស) ដេីម្បីចេញថ្លៃព្យាបាលក្នុងពេលសំរាកនៅមន្ទីរពេទ្យដែលជាដៃគូរ ជាមួយ បសស។
សូមជូនពរដល់លោកវរសេនីយ៍ត្រី ផុន ស៊ីថា សូម
ឆាប់ជាសះស្បើយពីជំងឺ និងបានវិលត្រឡប់មកបំពេញភារកិច្ច ដើម្បីរក្សាសន្ដិសុខជូនប្រជាពលរដ្ឋនិងសង្គម៕