គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ថ្ងៃ​បិណ្ឌ​វេន​ទី​៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​ថ្ងៃ​បិណ្ឌ​វេន​ទី​៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​នា​ព្រឹក​ថ្ងៃ​០៤​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ និង​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ លោក​ចៅសង្កាត់​ព្រែក​កំពឹស លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ភូមិ យុវជន ស​.​ស​.​យ​.​ក នាំយក​បច្ច័យ និង​ទេយ្យវត្ថុ ទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​គឺ វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតកា​ប្រាំពីរ​សន្តាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន ពលី មរណៈ ក្នុង​រយៈកាល​កន្លងមក​។ ព្រម​ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​មាន​សទ្ធា​បន្ថែម​ជូន​ថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និង​កងកម្លាំង​ការពារ​សណ្តាប់ធ្នាប់ ព្រមទាំង​យុវជន យុវនារី កុមារា កុមារី ដែល​បាន​មក​ចូលរួម​នៅ​ទីនោះ​ផងដែរ​៕​

photo_2022-09-14_22-52-44 photo_2022-09-14_22-52-46 photo_2022-09-14_22-52-47 photo_2022-09-14_22-52-49 photo_2022-09-14_22-52-52 photo_2022-09-14_22-52-54 photo_2022-09-14_22-52-57 photo_2022-09-14_22-53-00 photo_2022-09-14_22-53-03 photo_2022-09-14_22-53-06 photo_2022-09-14_22-53-07 photo_2022-09-14_22-53-10 photo_2022-09-14_22-53-13 photo_2022-09-14_22-53-16 photo_2022-09-14_22-53-18

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |