គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ភាពយុត្តិធម៌នៅតែមានបើសិនភាគីទាំងពីររក្សាការពិតរៀងខ្លួនៗ

ភាពយុត្តិធម៌នៅតែមានបើសិនភាគីទាំងពីររក្សាការពិតរៀងខ្លួនៗ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ ២០១៧ លោក  ទួន រ៉ើន ភេទ ប្រុស អាយុ ៥៦ឆ្នាំ
ប្រពន្ឋ ឈ្មោះ សារុន ណាវី  អាយុ ៤៨ ឆ្នាំ បច្ចុប្បន្ន រស់នៅ ក្រុម ទី៩ ភូមិ ឫស្សី សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បាន រៀបរាប់ប្រាប់ក្រុមអ្នកយកព័ត៌មានថា
កាលពីសម័យរដ្ឋកម្ពុជា គាត់បំរើនៅ ផ្នែក សង្គមកិច្ច  (អតីតការិយាល័យ​យុទ្ឋជនពិការ)

ស្រុកមានជ័យត្រូវបាន ឪពុកក្មេក ឈ្មោះ វ៉ាត សារុន  អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ  កម្ពុជា កាន់
អត្តសញ្ញាណប័ណ្ណលេខ ១៦៦១៦៣  ចុះថ្ងៃទី ០១ ខែ តុលា ស្រុក មានជ័យ ហើយ​លោកតា
បានទទួលមរណភាព ដោយគាត់មិនចាំពេលវេលាណា ។ ឪពុកក្មេកគាត់ បានធ្វើ

កិច្ចសន្យាផ្ទេរសិទិ្ឋប្រើប្រាស់ដីធ្លី ទៅឲ្យ ឈ្មោះ ទួន រ៉ើន នឹង ប្រពន្ឋ ឈ្មោះ សារុន ណាវី ដែល

ត្រូវជា កូនបង្កើតអតីត សពរបស់ លោកតា វ៉ាត សារុន ដែល ក្នុង កិច្ចសន្យានោះបានសរសេរថា

បាន ផ្ទេរសិទិ្ឋគ្រប់គ្រងនិង ប្រើប្រាស់ដីឡូតិ៍លេខ (អត់មានលេខ) ដែលមាន ទំហំ ៖ ទទឺង១០ ម៉ែត្រ

និងបណ្តោយ ៣២ ម៉ែត្រ ហើយក្នុងកិច្ចសន្យាបានបន្តទៀតថា ក្រែងពុំពិតប្រាកដ អតីតសព លោកតា
សូមផ្តិតមេដៃទុកជាភស្តុតាងស្រាប់។
លោក ទួន រ៉ើន បានបន្តទៀតថា លោក ក៏សុំឲ្យបងប្អូនដែលជាអ្នកចេះតាមផ្លូវច្បាប់ក្តី ឬក៏បងប្អូន
ដែលមានចំណេះដឹងខ្ពស់ៗថា តើ រូបគាត់ ( ទួន រ៉ើន នឹង ប្រពន្ឋ សារុន ណាវី ដែល ជាកូនបង្កើត
អតីតសព លោកតា វ៉ាត សារុន  តើអាចទទួលបានភាពយុត្តិធម៌ដែរឬទេបើ គាត់នឹងប្រពន្ឋ
ដែល ក្រុមគ្រួសារគាត់រស់នៅលើដីនេះជាយូរយារណាស់មកហើយនិងមានកូន៦នាក់ថែមទៀត ។
មិនតែប៉ុណ្ណោះ លោក  ទួន រ៉ើន មាន ទាំងអាជ្ញាធរ សង្កាត់ និង ភូមិបាន បញ្ជាក់យ៉ាងត្រឹមត្រូវទៀតផង
តែទោះជាយ៉ាងណាក៏ លោក រ៉ើន បានបន្តទៀតថា ការបែងចែកទ្រព្យសម្បត្តិរួមនិង មរតកតាមផ្លូវច្បាប់
ដែលទំហំ ៧៩២ម៉ែត្រការេ មានបណ្តោយ ៣៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ ដោយខាងជើងទល់នឹងរោងចក្រ
ខាងត្បូងទល់របងសាលា ខាងកើតទល់នឹងរបងសាលា ខាងលិចទល់នឹងថ្នល់ តាំងពីឪពុកក្មេករបស់
នៅរស់មកម៉្លេះ ទើបតែមកដល់ឆ្នាំ ២០១៤ នេះស្រាប់តែ មាន ឈ្មោះ ណនយ៉ាន ហៅ ណន គឹម យ៉ា
នបានប្តឹងគាត់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្តង ។
លោក រ៉ើនបានលើកឡើងថា ដីទំនាស់នេះ ពី ឆ្នាំ១៩៧៩មានប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឆ្នាំ

១៩៩០ ម្ចាស់ដី ឈ្មោះ ព្រាប សាមិត្ត បានមករស់នៅកាន់កាប់ដីនេះវិញ ទើបឪពុកក្មេក
របស់ខ្លួន បាន ឲ្យ ឈ្មោះ រុណ ចាន់ រិទិ្ឋ ហៅ ណាវិន មកសង់ផ្ទះស្នាក់នៅលើដីនេះ

ដោយខ្លាចម្ចាស់ដីដើមទាមទារយកដី របស់គេវិញ។នៅ ១៩៩១ ពេលនោះ ប្អូនថ្លៃនៅតូចៗ

ហើយ ឪពុកក្មេករបស់លោក រ៉ើន មានជម្ងឺនិយាយមិនកើត ហើយ ខ្លួនក៏សុំឲ្យគាត់ធ្វើឯកសារ

បញ្ជាក់ ហើយឪពុកក្មេកខ្លូនបានផ្តិតមេដៃធ្វើលិខិតផ្ទេរសិទិ្ឋកាន់កាប់ដីមកឲ្យខ្លួន ហើយ រូប

លោក រ៉ើនក៏បានធានាអះអាងថាគឺពិតជាស្នាមមេដៃ នៅក្នុងឆ្នាំ ១៩៩២ ចំពោះលិខិត ប្រគល់

សិទិ្ឋកាន់កាប់ដីធ្លីរបស់ខ្លួនគឹ ចុះនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៩៩២។ដោយ ឡែក សារុន ណាវី

ដែល ត្រូវជា កូន បង្កើត របស់ លោកតាវ៉ាត សារុន បាន និយាយថា ឪពុករបស់គាត់ ឈ្មោះ វ៉ាត សារុន

បានទទួលមរណភាពនៅឆ្នាំ១៩៩២ ចំពោះដើមចោទ ឈ្មោះ ណន យ៉ាន គឹ ជា ប្រពន្ឋក្រោយ របស់

ឪពុកខ្លួន ហើយ មានកូនពីរនាក់ជាមួយឪពុកខ្លួន គឺទីមួយ ឈ្មោះ សារុន វត្តី ទីពីរ ឈ្មោះ សារុន ផាន់យ៉ា ។

ដីទំនាស់ គឹជាទ្រព្យសម្បត្តិរួមរបស់ឪពុកខ្លួននឹង ម្តាយក្រោយ ( ជាដើមចោទ)។ កាលពីដើមឡើយ ខ្លួនរស់នៅ
ជាមួយពួកគាត់ តែ ក្រោយមកពេល រូបគាត់មានប្តីក៏បែកទៅរស់នៅកន្លែងផ្សេងនៅជិតនោះដែរ។
លុះនៅឆ្នាំ ១៩៩១ ឪពុករបស់គាត់ក៏បានធ្លាក់ខ្លួនឈឺ ហើយម្ចាស់ដីដើមបានមករស់នៅលើដីផ្ទះ
ជាមួយឪពុកខ្លួនដែរ ទើបឪពុកខ្លួនបានហៅខ្លួនឲ្យមករស់នៅលើដីនេះដែរ ហើយរូបគាត់ ( ណាវី )
បានទាមទារឲ្យឪពុកធ្វើលិខិតផ្ទេរសិទិ្ឋកាន់កាប់ដីមកឲ្យខ្លួនជាុំមុនសិន ទើបគាត់អាចមករស់នៅបាន។
នៅចុង  ឆ្នាំ១៩៩២ទើបខ្លួនមករស់នៅលើដីនោះ គឺពេលនោះឪពុករបស់គាត់ កំពុងមានជម្ងឺ
ណាមួយប្អូននៅតូចៗ ហើយរូបគាត់ (ណាវី )នឹង ប្តីមានស្ថានភាពរឹងមាំ ដោយសារតែប្តីរបស់ខ្លួនជាប៉ូលីស។
ទោះជាយ៉ាងណាក៏ដោយ នេះ គឺជាការរៀបរាប់របស់ ភាគីខាង ចុងចោទតែប៉ុណ្ណោះដែល
និយាយខាងលើប្រាប់ក្រុមអ្នសារព័ត៌មាន។ ចំណែក ឯភាគីខាងដើមចោទ គឺ លោក យាយ
ណន  យ៉ាន ហៅ ណន គឹម យ៉ាន មិនទាន់សុំការបំភ្លឺនៅឡើយពីព្រោះមិនមានលេខទូរស័ព្ទ
របស់គាត់។គេហទំព័រព្រះវិហារ រងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ៕

r009r00003r0002r0001r11r00007r10

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |