គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នាំយក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​ខ្យល់​កន្ត្រាក់​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នាំយក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​ខ្យល់​កន្ត្រាក់​

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង ចំនួន ២​គ្រួសារ សមាជិក ១០​នាក់ នៅ​ភូមិ​កណ្ដាល ឃុំ​ក្រាំង​យ៉ូវ និង​ប្រជាពលរដ្ឋ ១​គ្រួសារ​ទៀត មាន​សមាជិក ៣​នាក់ ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលឲ្យរ​លំផ្ទះ​ទាំងស្រុង នៅ​ភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ទទួល​ជំនួយ​សង្គ្រោះ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ។

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចាត់​ឲ្យ​លោក ទៀង សុគន្ធ នាយក​សាខា ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ និង​យក​ជំនួយ​សង្គ្រោះ​ទៅ​ឧបត្ថម្ភ​ជូន​គ្រួសារ​រងគ្រោះ​ដោយផ្ទាល់​ដល់​លំនៅឋាន ។​

​មានមតិ​សំណេះសំណាល​លោក ទៀង សុគន្ធ ក្នុងនាម​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ជនរងគ្រោះ​ទាំង ៣​គ្រួសារ ដោយ​ក្តី​នឹករលឹក និង​ការអាណិតអាសូរ​ពន់ពេក ។​

​លោកនាយក​សាខា​បានបញ្ជាក់​ថា​៖​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​សម្ដេច​តែង​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​ពុំ​បាន​គិត​ពី​វណ្ណៈ ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​លោកនាយក​បាន​សំណូមពរ​សូមឲ្យ​ប្រជាពលរដ្ឋ​មេត្តា​បន្ត​យកចិត្តទុកដាក់​ថែទាំ​សុខភាព​អនាម័យ​សម្រាប់​ក្រុមគ្រួសារ​ឲ្យបាន​ល្អ ពិសេស​ត្រូវ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បាល​គឺ​៖ ៣​ការពារ ៣​កុំ ឲ្យបាន​ខ្ជាប់ខ្ជួន ។​

​ជំនួយ​សង្គ្រោះ​បាន​ឧបត្ថម្ភ​ជូន​ក្នុង ១​គ្រួសារ​មាន ៖ អង្ករ ៥០​គីឡូក្រាម ,​មី ១​កេស ,​ត្រីខកំប៉ុង ៥​យួរ ,​ទឹកត្រី ១ យួរ ,​ទឹក​ស៊ី​អុីវ ១​យូ ,​ទឹក​សុទ្ធ​ដប​ធំ ១​ដប ,​កៅស៊ូ​តង់ ១​ផ្ទាំង ,​ម៉ាស ១​ប្រអប់ ,​ជែល​លាងដៃ ១​ដប និង​ឃី​ត​សម្ភារ ១​កញ្ចប់ ។

​ដោយឡែក​ចំពោះ​ថវិកា​សាខា​បាន​ឧបត្ថម្ភ​ជូន​ជនរងគ្រោះ​ដោយសារ​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​ទាំង​ស្រុង​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល ,​អ្នករងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ថវិកា ៤០​ម៉ឺន​រៀល ។ រីឯ​អ្នក​រង​ផលប៉ះពាល់​ដោយសារ​អគ្គិភ័យ​ឆេះ​ដំបូល​ផ្ទះ​អស់​មួយផ្នែក បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​ផងដែរ​។​

photo_2022-09-14_13-26-52 photo_2022-09-14_13-26-53 (2) photo_2022-09-14_13-26-53 (3) photo_2022-09-14_13-26-53 (4) photo_2022-09-14_13-26-53 photo_2022-09-14_13-26-54 (2) photo_2022-09-14_13-26-54 photo_2022-09-14_13-26-55 (2) photo_2022-09-14_13-26-55 (3) photo_2022-09-14_13-26-55

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |