គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំ៏គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមរដ្ឋបាលក្រុង-ស្រុក សម្រាប់ខែកញ្ញា

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំ៏គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមរដ្ឋបាលក្រុង-ស្រុក សម្រាប់ខែកញ្ញា

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១១ មន្ទីរពាក់ព័ន្ធ និងមន្ត្រីមួយចំនួន នៅសាលាខេត្តកណ្តាល។

ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុក គឺជារឿងដែលស្មុគស្មាញ ដែលទាមទារឲ្យយើងទាំងអស់គ្នាទាំងភាគីប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ត្រូវតែសហការគ្នាជាប្រចាំ ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលសំរាមឲ្យទាន់ពេលវេលា រីឯប្រជាពលរដ្ន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមប្រភេទសំរាម និងតាមទីតាំងដែលបានកំណត់ ត្រូវបញ្ឈប់ការបោះសំរាមពាសវាលពាសកាល ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ-សង្កាត់ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាប្រមូលសំរាម និងការរៀបចំយន្តការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាគមន៍មូលដ្ឋាន តាមរយៈការគៀងគរធនធាន ជំនួយបច្ចេកទេស បច្ចេកវិទ្យា ការវិនិយោគ ការចូលរួម និងការគាំទ្រគ្រប់រូបភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងបាន ផ្តល់ការអនុញ្ញាត និងទទួលស្គាល់លើការរៀបចំទីលានចាក់សំរាមថ្មី របស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម។FB_IMG_1665110017832 FB_IMG_1665110020282 FB_IMG_1665110015466 FB_IMG_1665110028790 FB_IMG_1665110038586

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |