ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-សង្កាត់ បានបើកកិច្ចប្រជុំពាក់ព័ន្ធការដឹកជញ្ជួនខ្សាច់ក្នុងក្រុងតាខ្មៅ អោយស្របតាមលក្ខណៈបច្ចេកទេសស្តង់ដា ព្រមទាំងបានចុះពិនិត្យទីតាំងដែលស្តុកខ្សាច់ ( ដេប៉ូខ្សាច់ ) ដើម្បីផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ដេប៉ូ អោយចូលរួមសហការ និងណែនាំបន្តដល់អ្នកបើកបររថយន្តដឹកខ្សាច់ អោយគោរពតាមលិខិតអនុញ្ញាត ក៏ដូចជាច្បាប់ដែលបានកំណត់ ។
ក្នុងនោះឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំពិនិត្យសណ្តាប់ធ្នាប់នៅទីតាំងដែលរថយន្តត្រៀមចូលដឹកខ្សាច់តាមដេប៉ូខ្សាច់ ដើម្បីបញ្ជៀសកុំអោយមានការកកស្ទះដល់អ្នកធ្វើដំណើរ និងបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ ។
0
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបានដឹកនាំក្រុមការងារ កងកម្លាំងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង.សង្កាត់បើកកិច្ចប្រជុំពាក់ព័ន្ធការដឹកជញ្ជូនខ្សាច់ក្នុងក្រុងតាខ្មៅ..!
Filed in: ព័ត៌មានថ្មីៗ