(ខេត្តបាត់ដំបង)៖ ស្រាវជ្រាវបង្ក្រាបករណីលួចយកទទ្រព្យសម្បត្តិមួយនិងឃាត់ខ្លួនមនុស្ស០៥នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យជាក្មេងប្រុស អាយុក្រោម១៨ឆ្នាំ ចំនួន០៥នាក់និងដកហូតបានវត្ថុតាងជាច្រើនរួមមាន!
-ទូរស័ព្ទដៃចំនួន១៨គ្រឿង ក្នុងនោះ(VIVO ចំនួន០១គ្រឿង
-OPPOចំនួន០៤គ្រឿង
– IPHONE ចំនួន០២គ្រឿង – REALME ចំនួន០១គ្រឿង – CAMFONE ចំនួន០១គ្រឿង – កាតទូរស័ព្ទចំនួន៤០សន្លឹក – ស៊ីមកាតចំនួន២៦ សន្លឹក – ស្រោមទូរស័ព្ទចំនួន១៨ – កាសទូរស័ព្ទចំនួន០៣ និងកង់ចំនួន០៣គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរស័ព្ទ។
លោកអធិការដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចហាងទូរស័ព្ទ ឈ្មោះ ប៊ុនអ៊ិន ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទពីក្នុងហាង ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយះការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានតែម្តង។
ក្នុងករណីនេះដែរ ជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ១៤ឆ្នាំនិង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះបានអប់រំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន ដោយឡែកវត្ថុតាងផ្សេងៗបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕