(បាត់ដំបង) ÷ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ០៦ ខែតុលា គ.ស ២០២២។
បើតាមនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា÷នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ០៦:១២នាទីព្រឹក ស្ថិតនៅចំណុច ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលង់ទឹក កើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ រឿន ណាវ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
មូលហេតុ ៖ ដោយសារផឹកស្រាស្រវឹងដើរឆ្លងទឹកអូរបណ្តាលឲ្យលង់ទឹកស្លាប់។
សពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕