គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​

នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤:១០​នាទី កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ បាន​ធ្វើ​ស្រាវជ្រាវ​តាមរយៈ​ប្រព័ន្ធ​GPS រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ប្រព្រឹត្ដិនៅ​ចំណុច​ផ្ទះ​លេខ​១៩cz ផ្លូវ​៣០៤ ក្រុម​៥៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ និន សំណាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ​១៩CZ  ផ្លូវ​៣០៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​រត់​តុ​។​

​ជនសង្ស័យ​ឈ្មោះ នង ពាក្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​៧ ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។​

​វត្ថុតាង​ចាប់យក​៖ ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ចាម​1AC-3341, ទូរស័ព្ទ​ម៉ាក IPhone X ជា​របស់​ជនរងគ្រោះ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ​តាម​ពាក្យ​ស្នើរ​សុំ​។

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវីធី​ច្បាប់​៕

photo_2022-10-08_13-06-54 (2) photo_2022-10-08_13-06-54 photo_2022-10-08_13-06-55

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |