ស្ទឹងត្រែងៈ ផ្ទះឈើមួយខ្នងប្រក់ស្បូវត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់
រួមនឹងឈើមួយគ្រឿងត្រៀមធ្វើផ្ទះទុកក៍ ឆេះអស់ដែរខណះប្តីមិននៅចេញ
ទៅធ្វើការ ប្រពន្ធនៅផ្ទះមើលកូនតូចៗបួននាក់នឹងកំពុងពរពោះក្នុងពោះមួយ
ទៀត ហេតុការណ៍នេះកើតឡើងវេលាម៉ោង១.៥៧នាទីថ្ងៃទី៦.ខែកុម្ភះឆ្នាំ
២០១៧ នៅចំណុចដុំតាចែម ភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង។
ប្រជាការពារភូមិម្នាក់ ឈ្មោះស៊ុន ស៊ីណាត បានឲ្យដឹងថាម្ចាស់ផ្ទះខាងលើ
ប្តីឈ្មោះសៀន ភាង អាយុ៥១ឆ្នាំមុខរបរកម្មករ ប្រពន្ធឈ្មោះសន យ៉ាន
អាយុ៤០ឆ្នាំមានកូនបួននាក់ក្នុងបន្ទុក ប្រាំទាំងក្នុងពោះ រស់នៅចំណុច
កើតហេតុខាងលើ លោកបន្តទៀតថាផ្ទះឈើមួយខ្នងប្រក់ស្បូវ៤×៦ត្រូវ
បានអគ្គិភ័យឆាបឆេះអស់គ្មានសល់ មកពីរភ្លើងឆេះព្រៃមានផ្កាភ្លើងហើរ
មកធ្លាក់លើដំបូលទើបបណ្តាលឆេះយ៉ាងសន្ធូសន្ធៅ ហើយម្យ៉ាងវិញ
ទៀតផ្ទះគាត់ខាងលើនេះនៅឆ្ងាយពីគេឯង អណ្តូងទឹកក៍អត់ទឹកក្នុង
ពាងក៍គ្មានបច្ចុប្បន្នទិញទឹកគេប្រើ ទើបមិនអាចជួយពន្លត់បានហើយ
ខ្យល់គួចខ្លាំងទៀត នៅឆ្ងាយពីខេត្តជាង៣០គីឡូរថយន្តអគ្គិភ័យមិន
អាចអន្តរាគមន៍បាននោះទេ។
ស្ត្រីរងគ្រោះឈ្មោះសន យ៉ាន បាននិយាយថាមុនពេលកើតហេតុគាត់
អង្គុយលើផ្ទះស្រាប់តែ ឃើញភ្លើងឆេះលើដំបូលយ៉ាងសន្ធូសន្ធៅបាន
នាំកូនរត់ចុះមកដីបានស្រែកហៅគេឯងឲ្យជួយ បានត្រឹមតែឈមើល
តែប៉ុណ្ណោះមិនអាចជួយអ្វីបាននោះទេ ក្នុងមួយពព្រឹចភ្នែកអស់សម្ភារ:
ប្រើប្រាស់នឹងសំលៀកបំពាក់នឹងលុយ៣០ម៉ីនទុកបង់ធនាគារួមទាំង
ឈើគ្រឿងផ្ទះមួយគ្រឿងទៀតត្រៀមលើក សរុបជាង៤លានរៀល
ហើយកូនតូចៗក្នុងបន្ទុកទៀត គាត់សំណូមពរដល់ក្រសួងមន្ទីពាក់
ព័ន្ធអាជ្ញាធរនឹងកាកបាទក្រហមសប្បុរសធម៌ ជួយដល់គាត់ផង
បច្ចុប្បន្ននេះគ្មានអ្វីសេះសល់ទៀតទេ ៕