គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូ​រគ្រឿង ចំនួន ០៤ នាក់ ( ប្រុស ០៣ ស្រី ០១ នាក់​) និង​សារធាតុ​ញៀន​ជាង ៧០០ ក្រាម​

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូ​រគ្រឿង ចំនួន ០៤ នាក់ ( ប្រុស ០៣ ស្រី ០១ នាក់​) និង​សារធាតុ​ញៀន​ជាង ៧០០ ក្រាម​

(​តាកែវ​) ៖ ថ្ងៃ​សុក្រ ១២ កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ នៅវេលា​ម៉ោង ១៣:៣០​នាទី ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​គ្រឿងញៀន សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​គិរីវង់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក  ង៉ែត ចាន់​ធី មេបញ្ជាកា​រង ទទួល​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដោយ​បាន​ទទួល​បទបញ្ជា លោក​ឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និង​សម្របសម្រួល​នីតិវិធី លោក ស៊ឹម   ជុំ​សុខ​ហេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ជាក់ស្តែង  ចំណុច  ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​រាម​អណ្ដើក ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​លទ្ធផល​: ឃាត់ខ្លួន​ជនសង្ស័័យ​បាន​ចំនួន​០៤​នាក់ ( ប្រុស ០៣ ស្រី​០១​នាក់​)
១ – ឈ្មោះ គឹម​លី​ហួរ  ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ (​មិន​ពិតប្រាកដ​) ជា​អ្នក​ជួញដូរ​គ្រឿងញៀន​និង​រក្សា​ទុក ប្រើប្រាស់​
២- ឈ្មោះ រិន ស្រី​ល័យ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​លក់​គ្រឿងក្រអូប ( ត្រូវជា​ប្រពន្ធ ) អ្នក​ទាំង​ពីរ​នាក់​រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
៣ – ឈ្មោះ អុិត សំអាត ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខ​របប​មិន​ពិតប្រាកដ ( ប្រើប្រាស់​) រស់​ភូមិ​ត្រពាំង​រុង ឃុំ​រាម​អណ្ដើក ស្រុក​គីរីវង់ តាកែវ ។​
៣-​ឈ្មោះ ធាន ឧត្តម ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​គោក​ព្រិច ស្រុក​គីរីវង់​ខេត្តតាកែវ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដករ​ហូត​វត្ថុតាង​រួមមាន ៖
– ម្សៅ​ក្រាម​ពណ៏​ស​ថ្លា​ចំនួន ១៨ កញ្ចប់ (​ធំ​១១​ក​ញ្ជប់ តូច​០៧ ) ទម្ងន់ = ៦១៧.២៧​ក្រាម ( ថ្លឹង​ទាំង​សំបក​ថង់ )
–  ថ្នាំ​គ្រាប់​ប្រភេទ WY ពណ៍​ឈាមជ្រូក​ចំនួន ០៨ កញ្ចប់ (​ធំ​០៧​ក​ញ្ជប់​) ស្មើ​និង ១៣២០​គ្រាប់ ទម្ងន់​= ១៤៥.៩៣​ក្រាម ( ថ្លឹង​ទាំង​សំបក​ថង់ ) ។​
– ប្រាក់​ដូល្លា​ចំនួន ២៤០០$ ( ពី​ពាន់​បួន​រយ​ដុល្លា​អា​មេ​រិច ) ប្រាក់រៀល ២,៦៥៥,០០០​រៀល ( ពីរលាន​ហុកសិប​ប្រាំ​ម៉ឺន​រៀល )​។​
– ដប​ទឹក​សុទ្ធ​ធំ​ចំនួន​០១( មាន​ផ្ទុក​ដោយ​ទឹក​សារធាតុ​ញៀន )
– ទូរ​សព្ទ័​ចំនួន​០៣​គ្រឿង (​ម៉ាក​ViVO,iPhne,iphone11ProMaX)
– ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ហុងដា C125​ពណ៌​ក្រហម ស្លាក​លេខ​តាកែវ 1F2238​និង ម៉ាក់​BeaT​ពណ៍ ស ខៀវ ស្លាក​លេខ​តាកែវ 1Y2809
– សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​
– ជនសង្ស័យ​ទាំង​បួន​នាក់​បាន​ធ្វើ​តេស​ទឹកនោម​រក​សារធាតុ​ញៀន​
+ លទ្ធផល​:០៣​នាក់​វិជ្ជមាន​( ប្រុស​)​និង​អវិជ្ជមាន​០១​នាក់ (​ស្រី​)
+ លទ្ធផល​តេស្ត​រក​ជំងឺ​កូវី​ត ( អវិជ្ជមាន​)

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​រក្សា​ទុក ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ជំនាញ​កំពង់​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

photo_2022-10-08_13-09-10 (2) photo_2022-10-08_13-09-10 photo_2022-10-08_13-09-11 (2) photo_2022-10-08_13-09-11 (3) photo_2022-10-08_13-09-11 (4) photo_2022-10-08_13-09-11 photo_2022-10-08_13-09-12 (2) photo_2022-10-08_13-09-12 (3) photo_2022-10-08_13-09-12 (4) photo_2022-10-08_13-09-12 photo_2022-10-08_13-09-13 (2) photo_2022-10-08_13-09-13 (3) photo_2022-10-08_13-09-13 (4) photo_2022-10-08_13-09-13

Filed in: គ្រឿងញៀន, សង្គម, សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |