គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង ១ ៣៥០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត ស្ថិតនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល​

​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង ១ ៣៥០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត ស្ថិតនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំង​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ពីរ មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ដប់​ឡើយ និង​ត្រូវ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មាន​ការកើនឡើង​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង ១ ៣៥០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​,១៥​ម៉ែត ស្ថិតនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​លើកដែក និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា មន្ត្រីរាជការ​ទាំងអស់ ត្រូវធ្វើ​ជា​មន្ត្រី​ជើង​ពីរ ដោយ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ ដោយ​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​របស់​គាត់ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម តម្រូវការ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ​ទាំងនេះ អោយបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ហើយ​ក្នុង​ករណី​ដែល​មិន​អាច​ដោះស្រាយបាន ត្រូវ​រាយការណ៍​សុំ​យោបល់​ទៅ​ថ្នាក់លើ​បន្តទៀត​។ ពិសេស​ជាង​នេះ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ល្បាត​នៅតាម​មូលដ្ឋាន​ជា​ប្រចាំ សំដៅ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បង្ការ និង​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​រាល់​បទល្មើស​នានា​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន និង​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា ការបើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង ១ ៣៥០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត ស្ថិតនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​ជាច្រើន​ផ្សេង​ទៀត របស់​ស្រុក​លើកដែក ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម មាន​សោភ័ណ្ឌភាព ប្រកបដោយ សមធម៌ និង​បរិយាប័​ន្ន ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​យក “​មនុស្ស ទឹក ផ្លូវ ភ្លើង​” ជា​អាទិភាព ដើម្បី​លើកកម្ពស់​ផាសុខភាព និង​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ “​មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​សន្តិភាព ទើប​មាន​អ្វីៗ ដូច​ថ្ងៃនេះ​” ។

​ឯកឧត្តម​អភិ​បាក​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​លើកដែក ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ និង អនុវត្ត​ឱ្យ​បាន​ជាប់​ជានិច្ច នូវ​បាវចនា ២ និង អភិក្រម ៥ ដែល ត្រូវបាន​ដាក់ចេញ​ដោយ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​៖, បាវចនា ២ “ កែទម្រង់​ខាងក្នុង និង បង្កើន មិត្ត ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ “ និង អភិក្រម ៥ “ ឆ្លុះ​កញ្ចក់​, ងូតទឹក​, ដុះ​ក្អែល​, ព្យាបាល និង វះកាត់ “ ។ ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ឱ្យបាន​ទៀងទាត់​ជាប់​ជាប្រចាំ និង​ត្រូវ​សហការ​គ្នា​រៀបចំ​វេទិកា​សាធារណៈ​តាម​ឃុំ ជា​ពិសេស​ត្រូវ​បើក​យុទ្ធនាការ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ការជួញដូរ និង​រត់ពន្ធ​មនុស្ស ការបង្ខិតបង្ខំ ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ឱ្យមាន​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ត្រូវ​បើក​យុទ្ធនាការ​បង្ក្រាប​លែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង​ដូច​ភ្លៀងរលឹម ធ្វើយ៉ាងណា​ឲ្យ​ប្រាកដប្រជា ធ្វើឲ្យ​ជាប់លាប់ កុំ​ធ្វើ​ម្តង​កាល​ឲ្យ​វា​រស់​ឡើងវិញ​ជា​ដាច់​ខា​ច ជាពិសេស អាជ្ញ ធរ​នៅ​មូលដ្ឋាន មិន​ត្រូវ​ឃុបឃិត​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​លែង​ល្បែងស៊ីសង បើ​មិន​បញ្ឈប់​ទេ នឹង​ត្រូវ​ទទួល​វិធានការ​ផ្លូវ​ច្បាប់​ជា​ធរមាន​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​ផ្លូវ​ដែល​កំពុង​សាងសង់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សម្រួល​ដល់​ការសាងសង់​ផ្លូវ​បេតុង​មួយ​នេះ ឱ្យ​សម្រេច​បាន​តាម​ការ​គ្រោង​ទុក្ខ​។ ទន្ទឹម​នឹង​នោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការសាងសង់ ត្រូវអនុវត្ត​តាម​កិច្ចសន្យា សាងសង់​ប្រកបដោយ​បច្ចេកទេស ធានាបាន​នូវ​ការប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។​

photo_2022-10-08_13-24-51 (2) photo_2022-10-08_13-24-51 photo_2022-10-08_13-24-52 (2) photo_2022-10-08_13-24-52 (3) photo_2022-10-08_13-24-52 photo_2022-10-08_13-24-53 (2) photo_2022-10-08_13-24-53 (3) photo_2022-10-08_13-24-53 photo_2022-10-08_13-24-54 (2) photo_2022-10-08_13-24-54 (3) photo_2022-10-08_13-24-54 (4) photo_2022-10-08_13-24-54 photo_2022-10-08_13-24-55 (2) photo_2022-10-08_13-24-55 (3) photo_2022-10-08_13-24-55 (4) photo_2022-10-08_13-24-55 (5) photo_2022-10-08_13-24-55 (6) photo_2022-10-08_13-24-55 photo_2022-10-08_13-24-56

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |