គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បង់​មួយ​សំណាញ់​ក្រសោប​បាន​មិន​ស្ទើរ​ទេ​!​កម្លាំង​គយ បើ​ប្រតិបត្តិ​ការពិនិត្យ​ក្រុម​ម៉ូតូ​ធំ ស្វែងរក​ម៉ូតូ​អត់​បង់ពន្ធ​នាំចូល លើ​ផ្លូវជាតិ​លេខ​៦A នៅ​ជ្រោយចង្វារ​

បង់​មួយ​សំណាញ់​ក្រសោប​បាន​មិន​ស្ទើរ​ទេ​!​កម្លាំង​គយ បើ​ប្រតិបត្តិ​ការពិនិត្យ​ក្រុម​ម៉ូតូ​ធំ ស្វែងរក​ម៉ូតូ​អត់​បង់ពន្ធ​នាំចូល លើ​ផ្លូវជាតិ​លេខ​៦A នៅ​ជ្រោយចង្វារ​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២​នេះ មាន​ម៉ូតូ​ធំ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ជាច្រើន​គ្រឿង​របស់​ក្រុម​អ្នក​និយម​ស្រឡាញ់​ម៉ូតូ​ធំ ក្នុងនោះ​មាន​តារា Tik Tok​ល្បីៗ តារាចម្រៀង ត្រូវបាន នាយកដ្ឋាន​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  ចុះបង្ក្រាប​នៅ​ចំណុច​កា​រាស់​សាំង​កាល់​តិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​នេះ កម្លាំង​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ម៉ូតូ​ជិត​១០០​គ្រឿង​ឯណោះ ដែល​ខ្លះ​មាន​ស្លាក​លេខ តែ​ស្លាក​លេខ​ខ្លះ​ក្លែងក្លាយ ខ្លះ​ទៀត​យក​ស្លាក​លេខ​ម៉ូតូ​ផ្សេង​យកមក​ដាក់ ហើយ​ឆែក​ក្នុង​ប្រព័ន្ធអ៊ី​ខាស់​ស្ទឹ​ម​របស់គយ ក៏ដូចជា​App របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ឱ្យមក​ខាង​កម្លាំង​គយ​រកឃើញ​ខ្លះ​មាន​ពន្ធ ខ្លះ​អត់​ពន្ធ ឬ​ម៉ូតូ​ធំ​ខ្លះ​អត់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​គយ​តែម្តង ដែល​មានន័យថា​ជា​ម៉ូតូ​គេច​ពន្ធ​ឬ​អត់​ពន្ធ ហើយ​ម៉ូតូ​ខ្លះ​ទៀត​មាន​ស្លាក​លេខ តែ​បង់ខុស​ឆ្នាំ ឧទាហរណ៍​ដូចជា​ម៉ូតូ​ខ្លះ​បង់​ឆ្នាំ​២០០៥ តែ​ម៉ូតូ​របស់​គាត់​គឺ​ឆ្នាំ​២០១៥ ខុស​១០​ឆ្នាំ ២០​ឆ្នាំ ខ្លះ​គឺ​អត់​ពន្ធ គេច​ពន្ធ​តែ​ម្តង ខណៈ​ដែល​ម្ចាស់​ម៉ូតូ​ធំ​ខ្លះ​សារភាព​ដោយ​ត្រង់​ថា អត់​មាន​ពន្ធ  ត្រូវបាន​មន្ត្រី​ជំនាញ​ស្ទូច​យក​ទៅ​ទុក​នៅ អគ្គនាយកដ្ឋាន​គយ ដើម្បី​ហៅ​ម្ចាស់​ម៉ូតូ​ទាំងនេះ​មក​ធ្វើ​កំណត់ហេតុ​ល្មើស​ច្បាប់​គយ និង​តម្រូវ​ឱ្យ​បង់​ពន្ធអាករ​តាម​ច្បាប់​កំណត់​ជា​ធរមាន ស្របពេល​ដែល​ម៉ូតូ​មាន​ពន្ធ​ត្រឹមត្រូវ គឺ​មន្ត្រី​ជំនាញ​អនុញ្ញាត​ឱ្យទៅ​អស់ហើយ ។ តែ​ជា​លទ្ធផល​របស់​ក្រុម​ម៉ូតូ​ធំ​ទាំង​នោះ​នៅ​កម្មវិធី​ខេត្តសៀមរាប​ត្រូវបាន​ខកខាន ៕

photo_2022-10-08_13-33-08 (2) photo_2022-10-08_13-33-08 (3) photo_2022-10-08_13-33-08 photo_2022-10-08_13-33-09 (2) photo_2022-10-08_13-33-09 (3) photo_2022-10-08_13-33-09 photo_2022-10-08_13-33-10 (2) photo_2022-10-08_13-33-10 photo_2022-10-08_13-33-11 (2) photo_2022-10-08_13-33-11 (3) photo_2022-10-08_13-33-11 (4) photo_2022-10-08_13-33-11

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |