ស្ទឹងត្រែង: ខណ្ឌរដ្ឋបាលជលផលក្រមការដឹកនាំរបស់លោក វង្ស សាវឿននាយរងខណ្ឌ
ជលផលនៃមន្ទីកសិកម្មខេត្ត បានធ្វើការចុះបង្ក្រាបបទល្លើសនេសាទតាមដងទន្លេសេកុង
នឹងទន្លេមេគង្គ នឹងទប់ស្កាត់ឈ្មួញកណ្តាលដើរទិញពីរប្រជានេសាទខុសច្បាប់ នឹងបង្ហាត់
បង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងថានេះជាត្រីឆក់ ឈប់ទិញបរិភោគបន្តទៀត នៅ
ក្នុងផ្សារសាមគ្គីស្ទឹងត្រែង ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០១៧ វេលាម៉ោង៧.៤៥នាទីព្រឹក ។
លោកវង្ស សាវឿន នាយរងខណ្ឌជលផលខេត្តបានឲ្យដឹងកាលពីរព្រឹកថ្ងៃទី៧.ខែឆ្នាំ
ដដែលថា: ការចុះបង្ក្រាបបទល្មើសនេសាទនឹងទប់ស្កាត់ឈ្មួញកណ្តាលទាំងនោះ
ផ្សព្វផ្សាយក៍ដូចបង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យគាត់យល់ដឹងអំពីប្រភេទត្រីឆក់
តើវារូបរាង្គនឹងមានលក្ខណ:របៀបណាដើម្បីកាត់បន្ថយឬក៍ឈានទៅដល់ ឈប់ប្រើ
ទាំងស្រុងប្រភេទម៉ាស៊ីឆក់ទាំងនេះ វាបះពាល់ដល់ពូជត្រីហើយវាឈានទៅរកអន្តរាយ
ត្រីកំពង់តែពង វាអាចអាក់ខានការបន្តពូជន៍មួយរដូវអាចទៅពីរដូវនៃការបន្តពូជរបស់វាក៍មាន។
លោកបន្តទៀតថា៖ បើគ្មានអ្នកទិញក៍គ្មានអ្នកលក់ បើគ្មានឈ្មួញកណ្តាលទេក៍គ្មានអ្នកប្រព្រឹត្តិ
បទល្មើសនេសាទទាំងនេះដែរ ចំពោះអ្នកឆក់បើបង្ក្រាបបានលោកនឹងក៍សាងសំណុំរឿងបញ្ចូន
ទៅតុលាការរួមនឹងវត្ថុតាង ជាក់ស្តែងទៅតាមច្បាប់នៃមាត្រា៩៨ ជាប់គុកពី៣.៥ឆ្នាំ នឹងពិន័យជា
ប្រាក់ពីរ៥លានទៅ៥០លានរៀល រីឯអ្នកទិញហៅថាឈ្មួញកណ្តាលស្មើនឹងរួមកំណិតដាក់ទុក
ឲ្យអ្នកប្រព្រឹត្តិ ពី១ ខែទៅ ១ឆ្នាំ ការចុះបង្ក្រាបនេះលោកអនុវត្តន៍បន្តរហូត ដូចភ្លៀងរលឹមចាប់ពី
ចុងខែមករារហូត ទាល់តែអ្នកប្រព្រឹត្តិទាំងនោះរាងចាលឬឈប់ប្រព្រឹត្តិបន្តទៅទៀត ដោយមាន
កិច្ចសហការពីសមត្ថកិច្ចផងដែរ។
គួររំលឹក ករណីបង្ក្រាបបទល្មើសជលផលខាងលើនេះហាក់បីដូចជាមិនរាងចាល បង្ក្រាបឯមុខ
កើតនៅក្រោយជលផលចេញផុតបទល្មើសទាំងនោះកើតវិញដដែល ព្រោះឈ្មួញកណ្តាលដើ
រដាក់ទុកឬខ្លះទៀតទិញម៉ាស៊ីនទាំងនោះឲ្យរកក៍មាន ហើយម្យ៉ាងវិញទៀតមានសមត្ថកិច្ចនៅពី
ក្រោយដាក់ខែដាក់ថ្ងៃ ទើបការបង្ក្រាបរបស់ជំនាញជលផលមានការលំបាកនឹងយឺតយ៉ាវ ដោយ
មានការពន្យាពេលពីរសមត្ថកិច្ចជាមុនគ្រប់ទីកន្លែងនឹងតាមតំបន់និមួយៗ ដែលពួគគាត់គ្រប់គ្រង
ទើបធ្វើឲ្យការបង្រ្កាបរបស់ជលផលបរាជ័យ ភាគច្រើនបង្ក្រាបបានតែសម្ភារ:បន្តិចបន្តួចតែប៉ុណ្ណោះ
ឯជនប្រព្រឹត្តិតែងតែរួចខ្លួន៕