ឡួតិ៍នេសាទកំពុងចាប់ផ្តើមបំផ្លាញមច្ឆាត្រីក្នុងទឹកហើយមានការដាក់ដាំបង្គោលដាក់របាំងភ្នួសតូចធំជាច្រើន។ជាក់ស្ដែងស្ថិតនៅក្នុងចំណុចប្រឡាយបឹងតូច ភូមិប៉ាក់ណាម ឃុំព្រែកជ្រៃស្រុកកោះធំ ជាប់ទឹកដីស្រុកលើកដែកខេត្តកណ្ដាល។ដោយសារទីតាំងចំណុចនេះជាទីតាំងដែលមានសក្តានុពលក្នុងការប្រមូលមច្ឆាត្រីក្នុងឡូតិ៍នេសាទនារដូវទឹកស្រក់ខិតជិតមកដល់។
សូមជម្រាបថាឡូតិ៍នេសាទលេខ១១ជាទីតាំងសំបូរមច្ឆាត្រីតូច ត្រីធំ សម្រាប់ត្រីពង មច្ឆាត្រីកើតកូន និងជាទន្លេមួយផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយជាប់ព្រំប្រទល់ផ្ទៃទឹកជាប់គ្នារវាងស្រុកកោះធំជាមួយស្រុកលើកដែក ខេត្តកណ្តាល ដែលត្រូវបានរក្សាការពារដោយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលក្នុងការគ្រប់គ្រប់ដោយលោក ហេង ស៊ុភារិទ្ធ ហើយទទួលបន្ទុកកិច្ខការក្នុងមូលដ្ឋានត្រូវបានគ្រប់គ្រងក្នុងតំបន់នាយសង្កាត់ជលផលស្រុកកោះធំគឺលោក ទាន សុីម៉ាលី។
ប្រភពស្និត និងប្រជាពលរដ្ឋបានលើកឡើងថាទីតាំងមួយកន្លែងនេះមានការទិញលក់គ្មានភាពប្រក្រតីក្នុងក្នុងតម្លៃប្រហែលមួយម៉ឺនប្រាំពាន់ដុល្លា(១៥០០០ដុល្លា)ទៅឲ្យបុគ្គលម្នាក់ដែលជាជនជាតិវៀតណាមកាត់ខ្មែរមានឈ្មោះថា ឌឿក ជាម្ចាស់កាន់កាប់ទីកន្លែងនៃការប្រមូលមច្ឆាត្រី ។ ហើយអ្នកបំផ្លាញសម្បត្តិធម្មជាតិក្នុងទឹករៀងរាល់ឆ្នាំធ្វើសកម្មភាពក្នុងការនេសាទដោយមានការការពារពីម្ចាស់ខាងលើនេះដោយមិនខ្វល់និងខ្លាចសមត្ថកិច្ចជំនាញ ប្រឆាំងបទបញ្ជានិងច្បាប់រាជរដ្ឋាភិបាលកម្ពុជា។
មហាជនទូទៅ រួមជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ សូមជម្រាបជូននិងសំណូមពរដល់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រី និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមមេត្តាជួយពិនិត្យមើលទីតាំងមួយកន្លែងខាងលើនេះដើម្បីធ្វើការទប់ស្ងាត់ និងបញ្ឈប់រាល់កម្មភាពមិនប្រក្រតីដោយខុសច្បាប់។
សម្រាប់ភ្នាក់ងារសារព័ត៌មានយើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ក្រោមរូបភាពស្ដីពីច្បាប់វិជ្ជាជីវ:អ្នកសារព័ត៌មានដើម្បីចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ដីពីការការពារសម្បត្តិធម្មជាតិក្នុងបឹងទន្លេសាប និងទីតាំងជាច្រើនទៀតក្នុងទឹកជុំវិញព្រះរាជាណចក្រកម្ពុជាដើម្បីការពារត្រីមច្ឆាជាដើម សូមអរគុណ។
0
ឡូតិ៍នេសាទមិនប្រក្រតីត្រៀមបំផ្លាញមច្ឆាជាតិក្នុងតំបន់មួយក្នុងស្រុកកោះធំកំពុងចាប់ផ្តើមដំណើរការវិញហើយ …!
Filed in: ព័ត៌មានជាតិ