ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេសស PG 933 នៅវេលាម៉ោង ២ ៤៥ នាទី ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ុច បូរិទ្ធ ប្រតិភូអមនាយករដ្ឋមន្រ្តី និងជា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និង ជាអគ្គនាយកមជ្ឃមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា៖ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន បានធ្វើសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែង ការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវ បានអនុម័ត នៅក្នុងថ្ងៃនេះ ។
សូមបញ្ជាក់ថា៖ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។