ខេត្តស្វាយរៀង៖រថយន្តរបស់ក្រុមហ៊ុន ផន លីន បុកជាមួយគោយន្តបណ្តាលអោយស្លាប់ម្នាក់២នាក់ទៀត
រងធ្ងន់និងស្រាលនៅក្រុងបាវិតយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិង
២នាក់ទៀតបានរងរបួសធ្ងន់និងស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តទេសចរណ៍
និងគោយន្តក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៥និង ២០នាទីល្ងាចពីថ្ងៃ
ទី៦ខែកុម្ភៈឆ្នាំ២០១៧ នៅលើផ្លូវជាតិ លេខ១ ស្ថិតក្នុង ភូមិ អង្គសាលា សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញ
រថយន្តទេសចរណ៍ ម៉ាកHYUNDAI ផ្លាកលេខ ភ្នំពេញ3C-6999 ពណ៌ក្រហម របស់ក្រុមហ៊ុន ផន លីន
បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើត ហេតុខាងលើ ក៏ស្រាប់តែទៅបុកប៉ះគោយន្ត១គ្រឿងបើកបរពី
កើតទៅលិច បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ប្រភពដដែលបានឲ្យ
ដឹងទៀតថាហើយរថយន្តទេសចរណ៍មិនអស់ល្បឿនបានជ្រុលទៅបុកមនុស្សកំពង់ឈរក្នុងតូបប្ដូរប្រាក់
ចំនួន2នាក់ទៀតទើបរថយន្តអស់ល្បឿន។ក្រោយពីបង្កហេតុអ្នកបើកបររថយន្តចុះពីរថយន្តរត់គេចចូលផ្ទះអ្នកស្រុក
ប៉ុន្តែអ្នកស្រុកចាប់ប្រគល់ឲ្យខាងសមត្ថកិច្ច។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ គង់ សូនី ភេទប្រុស ២៤ឆ្នាំ
មានមុខរបរដឹកឈើ មានទីលំនៅភូមិ សាម្គី សង្កាត់ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។ចំណែកជនរងគ្រោះ២នាក់
ទៀតនោះទី 1-ឈ្មោះអ៊ុង សារុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអង្គក្ដួច ឃុំព្រៃគគីរ
ស្រុកចន្រ្ទា បណ្ដាលអោយរងរបួសស្រាល។ ទី 2-ឈ្មោះឥន សារឹម ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ
មានទីលំនៅជាមួយ បណ្ដាលអោយរងរបួសធ្ងន់(បាក់ដៃស្ដាំ) ។ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា៖អ្នកបើក
បររថយន្តមានឈ្មោះ វិន ភូឡុង ភេទប្រុស អាយុ45ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្តដឹកអ្នកដំណើរ មានទី
លំនៅ ខណ្ឌ ប៊ិនតឹង ក្រុង ហូជីមិញ ប្រទេសវៀតណាម។គ្រោះថ្នាក់នេះដែរបង្កឲ្យខូចខាតម៉ូតូ1គ្រឿង សំភារៈម្ចាស់តូប
ប្ដូរប្រាក់មួយចំនួន។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករបួសធ្ងន់ និងស្រាល កំពុង
សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការ
ដ្ឋាននគរបាលក្រុងបាវិត។ រីឯវត្ថុតាងបានប្រគល់ជូនការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕