ខេត្តកណ្តាល៖ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណះអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បាទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល។
អំណោយរបស់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមមាន ៖ អង្ករចំនួន ៣ តោន មីចំនួន ១០០ កេស ទឹកផ្លែឈើ ៥០កេស សំភារះផ្ទះបាយមួយចំនួន និងបច្ច័យ ១០.000.000 រៀល។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនជូនចំពោះសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕