ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគម្រោងអភិវឌ្ឍខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពី អភិបាលក្រុងតាខ្មៅ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលដៅដ៏សំខាន់សម្រាប់ការអភិវឌ្ឍខេត្ត ប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អ្នកវិនិយោគិនបរទេស និងជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាចលករប្រកបដោយសក្តានុពលយ៉ាងពិត ប្រាកដ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងកិច្ចដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ។