គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ការបើកដៃអោយបទល្មើសឈើឆ្លងដែនទៅវៀតណាមពីមន្ត្រី ជំនាញនិងមន្ត្រីច្រកទ្វារខេត្តរតនគិរីនៅតែផ្គើននិងបញ្ជាថ្នាក់លើ

ការបើកដៃអោយបទល្មើសឈើឆ្លងដែនទៅវៀតណាមពីមន្ត្រី ជំនាញនិងមន្ត្រីច្រកទ្វារខេត្តរតនគិរីនៅតែផ្គើននិងបញ្ជាថ្នាក់លើ

ខេត្តរតនគិរី៖បើយោងតាមសេចក្តីរាយការណ៍ពី
មន្ត្រី និងប្រជាពលរដ្ឋនៅតាមបណ្តោយដងផ្លូវ
ជាតិ លេខ៧៨ពីក្រុងបានលុង ទៅច្រកទ្វារអន្តរ
ជាតិ អូរយ៉ាដាវ ~លេថាញ់នៅរសៀលថ្ងៃ៨ខែ
កុម្ភៈ២០១៧នេះ មានរថយន្តដឹកបទល្មើសឈើ
ប្រភេទសាំងយ៉ុង យ៉ាងតិច៧គ្រឿងបានចរាចរ
ឆ្លងកាត់តាមច្រកនេះទៅប្រទេសវៀតណាម។

ដែលករណីបទល្មើសខាងលើនេះគឺមន្ត្រីជំនាញ
ដូចជាៈកសិកម្មខេត្ត រដ្ឋបាលព្រៃឈើ នគបាល
និងកងកំលាំងប្រដាប់អាវុធ ជាពិសេសប្រធាន
ក្រុង~ស្រុក ជាអ្នកបើកដៃហើយ ទើបអស់លោក

ដែលជាមន្ត្រីស្នូលរបស់រដ្ឋទាំងនោះមិនធ្វើការ

បង្ក្រាបសោះ។ជាពិសេស មន្ត្រីជំនាញទាំងនេះអាចប្រព្រឹត្តអំ
ពើពុករលួយទទួលយកសំណែនយ៉ាងត្រជាក់
កាយសប្បាយចិត្តពីក្រុមអ្នកជំនួញបទល្មើស
ទាំងនោះហើយមើលទៅ?។

គួររំលឹកថាៈ ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេច
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាយករដ្ឋមន្ត្រី
សម្តេចធ្លាប់បានស្តីបន្ទោសដោយលើកឡើង
ហើយថា “អាហ្នឹងវាដឹកនិងឡាន ម៉េចក៍នាំគ្នា
មើលមិនឃើញ …..”។
យ៉ាងណាប្រសាសន៍ របស់ សម្តេចប្រមុខរដ្ឋត្រូវ
បានក្រុមអជ្ញាធរ និង មន្ត្រីជំនាញ រួមទាំងកងកំ
លាំង មិនខ្លបខ្លាច ហើយក៏មិនព្រមស្តាប់
និងអនុវត្តនូវការដាក់ចេញនេះអោយមានប្រសិទ្ធិ
ភាពឡើយ ?តើចំណុចនេះរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ
ជាពិសេសគណៈកម្មាធិកាទទួលបន្ទុកព្រៃឈើនិង
មានវិធានការយ៉ាងណា?។

តែយ៉ាងណាថ្មីៗនេះ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រី
ទទួលបន្ទុកបេសកម្មពិសេសតំណាងដ៍ខ្ពង់ខ្ពស់
របស់សម្តេចនាយកចុះជួយខេត្តរតនគិរីបានលើក
ក្នុងអង្គប្រជុំធំនៅសាលប្រជុំខេត្តរតនគិរីថា៖ ”
បញ្ហាព្រៃឈើល្មមឆ្អែតឆ្អន់ហើយសូមគិតដល់
ជាតិ ប្រជាជននិងកូនចៅជំនាន់ក្រោយៗផង!”។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធ
ផលការងារប្រចាំឆ្នាំ២០១៦និងទិសដៅអនុវត្ត
ការងារឆ្នាំ២០១៧ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ
២០១៧ របស់រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម
លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិ
សេសប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត
រតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ
នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ទៅកាន់អង្គសន្និបាតទាំង
មូលថា៖បញ្ហាបទល្មើសព្រៃឈើនៅតែជាបញ្ហា
ប្រឈមគួរអោយព្រួយបារម្មណ៍ដែលមួយរយះ
ពេលចុងក្រោយថ្មីៗនេះមានសកម្មភាពកាប់បំផ្លាញ
និងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើន ចេញពី
ចំណុចស្រុកលំផាត់ និងស្រុកអណ្តូងមាស ឆ្ពោះ
ទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្ត
រជាតិអូរយ៉ាវឡេថាញ់ហាក់បីដូចជាមិនមានការបង្ក្រាប
ពីកងកម្លាំងប្រដាប់អាវុធឬអង្គភាពជំនាញ ឬពីអាជ្ញាធ
រមូលដ្ឋានឡើយ ហើយត្រូវបានអ្នកសារព័ត៌មានថត
រូបភាព និងវីដេអូ យកមកចុះផ្សាយជាបន្តបន្ទាប់ជា
ពិសេសគឺការជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច មន្ត្រីរាជការ
ដែលជាអ្នកប្រព្រឹត្តិល្មើសផ្ទាល់និងប្រយោលលើករណីបទ
ល្មើសព្រៃឈើនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែ
មទៀតថា វាគួរតែល្មមឆ្អែតឆ្អន់ហើយ ចង់មាន
ចង់បានដល់ណាទៀត អាណិតដល់ជាតិ ប្រជា
ជន និងអ្នកជំនាន់ក្រោយៗផង ព្រោះវាជាសម្ប
ត្តិធម្មជាតិ ជាកេរ្តិ៍ដំណែលដែលដូនតា  និងបុព្វ
បុរសខ្មែរយើងបានបន្សល់ទុកអោយ ដូច្នេះ
យើងត្រូវមានកាតព្វកិច្ចថែររក្សាអោយបានគង់វង្ស
និងស្ថិតស្ថេរចិរកាល មិនគួរដើម្បីតែប្រយោ
ជន៍បុគ្គល និងបក្ខពួក នាំគ្នាកាប់បំផ្លាញយ៉ាង
ដូច្នេះទេ ។

គួររំលឹកផងដែរថា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ
លោកតែងតែយកចិត្តទុកដាក់ចំពោះបេសកកម្មរបស់
បងប្អូនអ្នកសារព័ត៌មានខ្លាំងណាស់ ជាមួយនឹងការអោយ
តម្លៃចំពោះការចូលរួមចំណែកធ្វើកំណែទម្រង់ស៊ីជម្រៅនិង
ដាច់ខាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណា
ចក្រកម្ពុជាក្នុងការអនុវត្តន៍កម្មវិធីជាតិ និងយុទ្ធសាស្ត្រចតុ
កោណអភិបាលកិច្ចល្អមូលដ្ឋានដ៏សំខាន់បំផុត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី តែងតែចាត់ទុកអ្នកសារ
ព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងការពិតសង្គម និងជាការ
សរសេររបាយការណ៍ពិតឥតលម្អៀងជូន សម្តេចតេជោ
នាយករដ្ឋមន្ត្រីដោយផ្ទាល់។ក្នុងនាមគណបក្សប្រជាជនជា
គណបក្សកាន់អំណាចមិនចង់អោយគណបក្សប្រឆាំងគេចោទ
ប្រកាន់មកលើយើងថាបើកដៃអោយឈ្មួញកាប់បំផ្លាញព្រៃឈើ
ឡើយ។

ដោយឡែកខណៈឱកាសនោះដែរ ឯក ឧត្តម  ថង សាវុន
ចៅហ្វាយខេត្តរតនគិរី ក៏បានចូលរួមយោបល់ទៅកាន់មន្ត្រី
រាជការក្នុងខេត្តថា ខេត្តរតនគិរីឥឡូវមានការអភិវឌ្ឍន៍ច្រើន
ដោយសារមានការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីយើងទាំង
អស់គ្នា ជាពិសេស វត្តមាន ឯកឧត្តម ទេសរដ្ឋ
មន្ត្រី លី ធុជ នៅលើទឹកដីខេត្តរតនគិរី ដែល ឯកឧត្តមតែងតែចុះ
ជាប់ជាមួយពលរដ្ឋនៅមូលដ្ឋាន និងខិតខំប្រឹងប្រែងអស់កម្លាំង
កាយចិត្ត ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនិង ទុក្ខកង្វល់
របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេសបងប្អូនជន
ជាតិដើមភាគតិច។

ឯក​ឧត្តម ថង សាវុន បានបន្តថា ទន្ទឹមនឹងការរីកចម្រើន ក៏មាន
ចំណុចខ្វះខាតមួយចំនួនផងដែរ ដូចជាមានមន្ត្រីខ្លះអត់មក
ធ្វើការបែរជាថាអត់ការងារធ្វើនិងមានមន្ត្រីខ្លះ
ហៅមកប្រជុំងក់មកនៅពេលប្រជុំនិងមន្ត្រីខ្លះទៀតដើរតែជាមួយ
ក្រុមពួកឆ្លុះកង្កែបហើយយកដើមចៅហ្វាយខេត្តទៅនិយាយ
លេងអញ្ចឹងទៅ!ដែលមន្ត្រីប្រភេទហ្នឹងប្រហែលជាត្រូវដាក់
បញ្ចូលទៅក្នុង Black List ហើយ។

ពាក់ព័ន្ធជាមួយការលើកឡើងរបស់ ឯកឧត្តម ថង សាវុន
នៅក្នុងពិធីបើកអង្គសន្និបាតនេះ បានឆ្លុះ
បញ្ចាំងពីភាពកម្សោយនិងអសមត្ថភាពក្នុងការដឹកនាំ
ដែលបានស្តីបន្ទោសទៅកូនចៅខ្លួនឯង បើថ្នាក់ដឹកនាំ
ខេត្តល្អ មន្ត្រីក្រោមឱវាទក៏ល្អដែរ។

យ៉ាងណា សង្ឃឹមថា រួមទាំងប្រសាសន៍ សម្តេច
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ការលើកឡើង
របស់ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រីបន្ទុក និងត្រូវបាន
ប្រធានគណៈបញ្ជាការឯកភាពខេត្ត ~ក្រុង~ស្រុក
~រួមទាំងកងកំលាំង និងស្ថាប័នជំនាញមានការភ្ញាក់
រលឹកនិងយកត្រចៀកស្តាប់ ហើយអនុវត្តអោយមាន
ប្រសិទ្ធិភាព កុំនាំឲ្យអោយមានការប៉ះពល់ធ្ងន់ធ្ងរដល់ប្រសិទ្ធិភាព
នៃការដឹកនាំ របស់ថ្នាក់ដឹកនាំ លះបង់ទាំងកំលាំង
កាយចិត្តនោះមិនត្រូវឲ្យខកចិត្តឡើយ៕

 

tt001 tt022

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |