គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចខណ្ឌចំការមន ដឹកនាំដោយលោក គៀង ល័ក្សណ៍ អភិបាលខណ្ឌចំការមន ក្រោយពីរទទួលបានព័ត៌មានថា មានករណីល្បែងស៊ីសងបញ្ចល់មាន់និងអាប៉ោងខ្នាតយក្ស ក៏ចុះទៅដល់ទីតាំង ភ្លាម!!!!

សមត្ថកិច្ចខណ្ឌចំការមន ដឹកនាំដោយលោក គៀង ល័ក្សណ៍ អភិបាលខណ្ឌចំការមន ក្រោយពីរទទួលបានព័ត៌មានថា មានករណីល្បែងស៊ីសងបញ្ចល់មាន់និងអាប៉ោងខ្នាតយក្ស ក៏ចុះទៅដល់ទីតាំង ភ្លាម!!!!

ភ្នំពេញ៖ លោកគៀង ល័ក្សណ៍ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ក្រោយពីទទួលបានព័ត៌មានថា មានទីតាំងបនល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដ៏ធំលំដាប់ខ្នាតយក្ស បានបង្កប់នៅក្នុងអាគា (ការជួលដ៏ធំ) នៅជាន់ទី៣ ស្ថិតនៅ តាមបណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់បើកដំណើរលែងនៅថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះទៅដល់ទីតាំងភ្លាម។

លោកអភិបាល បានអញ្ជើញអ្នកសារព័ត៌មានមួយចំនួនចូលរួមផងដែរ ក្នុងនោះមានអង្គភាពសារព័ត៌មាន(ស៊ីអិនធី ហតញូយ៍) (គេហទំព័រអំណាចទាំង៤) (រស្មីស្ទឹងត្រង់) (CSP TV) (SSb TV). ដើម្បីបញ្ជាក់តាមការសំណូមពររបស់មហាជនក៏ដូចជាស្ថាប័នអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានការបើកល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី នៅក្នុងសកម្មភាពនិងមានការអង្កេតដោយយកចិត្តទុកដាក់បំផុតពីជាន់ក្រោមរហូតដល់ជាន់ទី៤ ខាងលើគឺបានត្រួតពិនិត្យឃើញថា អាគារដែលសាងសង់គឺមិនមានមនុស្សណាម្នាក់ឬសម្ភារដែលជាឧបករណ៍សម្រាប់លេខល្បែងណាមួយឡើយ ក្នុងនោះមានអង្គភាពសារព័ត៌មានបានចូលរូមជាមួយឃើញនិងភ្នែកផ្ទាល់ផងដែរ ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងខាងលើឃើញថា មិនមានល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដូចបណ្ដាញសារព័ត៌មានចុះផ្សាយនោះទេ។

លោកអភិបាលបានមានប្រសាសន៍ទៀតថា លោកសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មាន បានរាយការណ៍ជូនលោក លោកនឹងបន្តចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ ដែលកើតមាននៅក្នុងខណ្ឌរបស់លោកគ្រប់គ្រងឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយមិនមានការលើកលែងនោះទេ។

មហាជនសាទរទៅនឹងចំណាត់ការរបស់លោក គៀង ល័ក្សណ៍ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះមកចំណុចទីតាំងដែលបណ្ដាញសារព័ត៌មានចុះផ្សាយថា មានល្បែងស៊ីសងមាន់ជល់ អាប៉ោង យូគីនេះ ទោះមិនបានផ្លែផ្កាអ្វីក៏ជាសារមួយបញ្ញាក់អារម្មណ៍ទៅដល់ក្រុមអ្នកញៀនល្បែងដែលមានបំណងចង់បើកល្បែងស៊ីសងក្នុងខណ្ឌដែលលោកគ្រប់គ្រង ចំណុចត្រង់នេះ សបញ្ជាក់ឱ្យឃើញថា លោកអភិបាល គិតគូរពីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕Screenshot_20221119-221431_KineMaster Screenshot_20221119-221431_KineMaster IMG_20221119_215938_495 IMG_20221119_220147_783 IMG_20221119_215927_582 IMG_20221119_215918_931 Screenshot_20221119-215816_Telegram

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |