គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពលរដ្ឋស្នើសុំលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយពិនិត្យមើល ផ្សារទំនើបអ៊ីអន២ ផងកំពុងបើកល្បែងស៊ី មិន សងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ឱ្យក្មេងលេង យ៉ាងពពាក់ពពួន ហេតុអ្វីសមត្ថកិច្ចថាជាល្បែងកំសាន្ត គ្មានគោលការណ៍បង្ក្រាប..!!

ពលរដ្ឋស្នើសុំលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយពិនិត្យមើល ផ្សារទំនើបអ៊ីអន២ ផងកំពុងបើកល្បែងស៊ី មិន សងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ឱ្យក្មេងលេង យ៉ាងពពាក់ពពួន ហេតុអ្វីសមត្ថកិច្ចថាជាល្បែងកំសាន្ត គ្មានគោលការណ៍បង្ក្រាប..!!

ភ្នំពេញ ៖ ទោះបីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា និង សម្ដេចក្រឡាហោង ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងក្របខណ្ឌនៅក្នុងប្រទេសកម្ពុជា ឱ្យអស់ដោយគ្មានការយោគយល់។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌសែនសុខក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី៣ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានគេហទំព័រអំណាចទាំងបួនយើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរ។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ី មិនសងនេះដែរ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកអធិការ រងខណ្ឌសែនសុខម្នាក់ បានប្រាប់កម អង្គភាពសារព័ត៌មានគេហទំព័រអំណាចទាំងបួនយើងឲ្យដឹងថាទីតាំងខាងលើនោះជាល្បែងកំសាន្ត សម្រាប់ក្មេង គឺគេយកលុយទៅទិញកាក់ពីក្រុមហ៊ុនយកមកលេងភ្នាល់យកដូចជាតុក្កតា បើយើងលេងឈ្នះកាក់យកទៅលក់ឲ្យក្រុមហ៊ុនវិញគឺក្រុមហ៊ុនមិនអាចទទួលទិញវិញទេ បើក្រុមហ៊ុនទទួលទិញយកកាក់វិញ ទើបហៅថា ល្បែងស៊ីសង តែនេះគេយកលុយទៅទិញកាក់យកមកលេងភ្នាល់យក ដូចជាតុក្កតាគឺជាល្បែងកំសាន្តសម្រាប់ក្មេងៗ ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ នេះដែលលោកហៅថា ល្បែងស៊ី មិន សង។

លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ី មិន សងខាងលើនេះ ចាំមើលខ្ញុំសួរនឹងឆ្លងយោបល់ទៅលោកអភិបាលខណ្ឌសិន ព្រោះលោកអភិបាលជាខណៈបញ្ជាការឯកភាពខណ្ឌ តើលោកមានយោបល់យ៉ាងណាដែរ។

ប្រភពពីរឪពុកម្ដាយដែលបាននាំកូនចូលទៅលេងល្បែងកំសាន្ត ស៊ី មិន សង ខាងលើបានប្រាប់ឲ្យអង្គភាពយើងដឹងថា កាលដែលគាត់នាំកូនទៅលេងកំសាន្តនៅទីតាំងនោះត្រូវចំណាយលុយ យកទៅទិញកាក់ពីក្រុមហ៊ុន តម្លៃកាក់រាយ ១កាក់ តម្លៃ៩០០រៀល បើយក ២៥កាក់តម្លៃ ២១០០០រៀល ៥០កាក់តម្លៃ ៤២០០០ រៀល រួចភ្នាក់ងារខាងក្រុមហ៊ុន បានឱ្យចុងសន្លឹកមួយ សម្រាប់ ប្ដូរយករង្វាន់អនុស្សាវរីយ៍ដូចជាបន្តោងសោជាដើម។ល។

តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី និង អាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅតែស្នើសុំដល់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យបង្ក្រាបល្បែងស៊ី មិន សង នេះផង។

ដើម្បីឲ្យស្របតាមគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវត្តIMG_20221119_224518_696 IMG_20221119_224515_162 IMG_20221119_224511_366 IMG_20221119_224508_265 IMG_20221119_224533_134 Screenshot_20221119-224911_KineMasterនោះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងខាងក្រុមហ៊ុនល្បែងស៊ី មិន សង ជានិច្ចរៀងរាល់ម៉ោងធ្វើរការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |