គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អុញនោះ(កោះស្នេហ៍) កំពុងរងការបំភ្លេចបំផ្លាញក្រោមស្នាដៃអ្នកមានលុយមានអំណាចមានងារជាឧកញ៉ា កំពុងដំឡើងម៉ាស៊ីនបូមខ្សាច់ដាក់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង..!!

អុញនោះ(កោះស្នេហ៍) កំពុងរងការបំភ្លេចបំផ្លាញក្រោមស្នាដៃអ្នកមានលុយមានអំណាចមានងារជាឧកញ៉ា កំពុងដំឡើងម៉ាស៊ីនបូមខ្សាច់ដាក់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង..!!

ខេត្តកោះកុង÷ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីរមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៌មានដែរ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះដូចជា(កោះស្នេហ៍)គឺជាសម្បត្តិធនធានធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង កំពុងតែបំភ្លេចបំផ្លាញពីអ្នកមានលុយមានអំណាច នឹង ងារជាឧកញ៉ា ផងដែរ។

បើយោងតាមប្រព័ត៌មានពីប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍសូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានផ្ដល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី២១ ខែខែវិច្ឆិកា ឆ្នាំ ២០២២នេះថា (កោះស្នេហ៍) ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ កំពុងរងនូវនៅការបំភ្លេចបំផ្លាញក្រោយស្នាដៃអ្នកមានលុយមានអំណាចនិងងារជាឧកញ៉ានៅក្នុងទឹកដីខេត្តកោះកុង កំពុងតែធ្វើឲ្យមហាជនហួសចិត្ត ដោយប្រើម៉ាស៊ីនបូមខ្សាច់ចំនួន៤ គ្រឿងបូមខ្សាច់ពីក្នុងព្រែកយកមកដាក់លើដីមាត់ព្រែកក្លាយជាទីវាលខ្សាច់ដ៏ធំនៅលើ(កោះស្នេហ៍) ស្ថិតក្នុងភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន(គេហទំព័រអំណាចទាំងបួន) យើងបានទំនាក់ទំនងសួរទៅលោកចៅសង្កាត់ស្ទឹងវែង លោកបានប្រាប់ថាទីតាំងបូមខ្សាច់ខាងលើនោះ មានពីរកន្លែង មានមួយកន្លែងមានច្បាប់មួយកន្លែងទៀតមិនទាន់មានច្បាប់នោះទេ កន្លែងដែលមិនទាន់មានច្បាប់កន្លងមកអាជ្ញាធរធ្លាប់ចុះទៅណែនាំឲ្យសុំច្បាប់ផងដែរ តែបុគ្គលខាងលើនៅតែផ្គើននិងច្បាប់ចាំគាត់ឲ្យអាជ្ញាធរចុះទៅណែនាំទៀត។

រីឯលោកពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកោះកុង អង្គភាពយើងមិនអាចសុំការបកស្រាយណាមួយបានទេដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

ករណីនេះមហាជនបានដាក់ការសង្ស័យទៅលើលោក ពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែនិងថាមពល ហេតុអ្វីបានភាពស្ងប់ស្ងៀម នឹង អាជ្ញាធរថ្នាក់ខេត្តដោយមិនមានវិធានការឬចំណាត់ការអ្វីទាល់តែសោះ ទុកឲ្យបុគ្គលមានអំណាចធ្វើតាមតែអំពើចិត្ត ដូចជាប្រទេសខ្មែរគ្មានច្បាប់សោះអញ្ចឹង ហើយពួកគាត់ក៏បន្តឆ្ងល់ថាបើអ្នកតូចតាចហ៊ានធ្វើបែបនេះច្បាស់ជាប់គុកឥឡូវហ្នឹង តែនេះជាអ្នកមានអំណាច ហើយក៏មានការឲ្យដៃពីឧកញ៉ាម្នាក់ ដែលមានប្រពន្ធជាអ្នកមានអំណាចក្នុងសាលាខេត្តទៅហើយគេខ្លាចអ្វីទៀត។ រឿងអាស្រូវជាច្រើនក្នុងខេត្តកោះកុងតែងតែប្រើរូបភាព អាជ្ញាធរចុះបិទឬក៏ផ្អាកមិនឲ្យដំណើរការ បានតែរយៈពេលខ្លី ឬហៅថា (មួយចំអិនកំពឹស) ស្ងាត់ៗក៏ដំណើរការវិញ មិនដែលរកឃើញម្ចាស់ទីតាំងឡើយ មកកាត់ទោសឬក៏កែតំរូវនៅសកម្មភាពដែលបានធ្វើ ឱ្យទៅជាសភាពដើមវិញបានឡើយ។

ករណីខាងលើនេះមហាជនបានស្នើសុំដល់លោកជំទាវ មិថុនា ភុថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមចាត់មន្ត្រីជំនាញក្រោមឱវាទចុះមកទប់ស្កាត់ឱ្យទាន់ពេលវេលាផងទាន បើពុំដូច្នោះទេ(កោះស្នេហ៍)និងបាត់រូបរាងក្រោមស្នាដៃអ្នកមានលុយមានអំណាចនិងងាយជាឧកញ៉ា ជាមិនខាន។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕Screenshot_20221122-142220_KineMaster IMG_20221122_141459_505 IMG_20221122_141455_711 IMG_20221122_141452_687

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |