គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ)៖ ជាមួយនឹងការអបអរសាទរចំពោះលទ្ធផល នៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍ទាំងមូល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី៣» នៅសណ្ឋាគារហ្គាឌិនស៊ីធី។ វេទិកានេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

មុននឹងឈានដល់ការផ្តល់នូវអនុសាសន៍សំខាន់ៗរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន, ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានឡើងធ្វើរបាយការណ៍អំពីលទ្ធផល នៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ដូចខាងក្រោម៖

* កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវស្របតាមទស្សនទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

* ឈរលើមូលដ្ឋានទាំងអស់នេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ អនុវិស័យអេកូទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

* ក្នុងន័យនេះ កម្ពុជារំពឹងថា អាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល ១០ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ។

ជាមួយគ្នានោះ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្រៅពីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏បានដាក់ចេញអនុសាសន៍សំខាន់ៗបន្ថែមចំនួន ៧ចំណុច ដូចជា៖

ទី១៖ ជាមួយនឹងការដាក់ឱ្យអនុម័តនូវសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី, សូមស្នើឱ្យអង្គវេទិកាទាំងមូល ជាពិសេស ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្តែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ ទៅតាមជំនាញរៀងៗខ្លួន ពិសេសសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។

ទី២៖ សូមអបអរសាទរចំពោះកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ក្នុងការកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិ ដែលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ។ ក្នុងន័យនេះ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំឯកសារគតិយុត្តចាំបាច់នានា ដើម្បីទទួលស្គាល់តំបន់ទាំងនេះជាផ្លូវការឱ្យបានឆាប់, សិក្សាអំពី បរិយាកាសអំណាយផលសម្រាប់ការវិនិយោគ ព្រមទាំងអភិវឌ្ឍ និងជំរុញការអភិវឌ្ឍដោយឈរលើទស្សនាទាន «ការអភិវឌ្ឍបម្រើការអភិរក្ស, ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ» សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៣៖ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាក្នុងសហគមន៍ ដូចជា៖ ការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានា សូមស្នើឱ្យ គ.ជ.អ.អ. បន្តសិក្សារៀបចំបញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។Screenshot_20221123-144004_KineMaster IMG_20221123_103426_722 IMG_20221123_103440_088 IMG_20221123_103446_162 IMG_20221123_103436_270 IMG_20221123_103442_726 IMG_20221123_103501_546 IMG_20221123_103508_307

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |